តើ​មាន​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​របស់​អ្នក​ធ្លាប់​ពុល​ផ្អកកំពឹស​ដែរ​ឬទេ​?​វា​ជា​ផ្នែក​មួយ​នៃ​ការ​ពុល​អាហារ​។​កាលបើ​អ្នក​ពុល​អាហារ​និង​មាន​ អាកា​រៈ​ក្អួត​ ឬ​ ចង្អោរ​ និង​ រាគ​ (diarrhea)​ បន្តិចបន្តួច​ដែល​មាន​រយៈពេល​តិច​ជាង​ ២៤​ ម៉ោង​ អ្នក​អាច​ថែទាំ​សុខភាព​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ​ ។​ ប្រសិនបើ​មាន​ករណី​នេះ​កើតឡើង​ អ្នក​អាច​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ​ ៖
-​កុំ​ទទួលទាន​ចំណីអាហារ​រឹងៗ​ (solid​ food)​ នៅ​ពេល​ចង្អោរ​ ឬ​ ក្អួត​,​ ផ្ទុយ​ទៅ​វិញ​ អ្នក​ត្រូវ​ទទួលទាន​ជាតិ​ទឹក​អោយ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​
-​ការ​ទទួលទាន​វត្ថុ​រាវ​ម្តង​បន្តិចៗ​ អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​អ្នក​បាន​
-​ចៀសវាង​ការ​ប្រើប្រាស់​ជាតិ​អាល់កុល​ ឬ​ គ្រឿង​ស្រវឹង​,​ ជាតិ​កាហ្វេ​អ៊ី​ន​,​ ទឹក​ពិសារ​ដែល​មាន​ជាតិ​ស្ករ​ (sugary​ drinks)​ ។​
-​ផលិតផល​បង្គ្រប់​ជាតិ​ទឹក​ដែល​មាន​ដាក់​លក់​នៅ​តាម​ទីផ្សារ​ដោយ​ គ្មាន​វេជ្ជបញ្ជា​ ដូច​ជា​ Pedialyte​ និង​ Rehydralyte​ ជា​ផលិតផល​មួយ​ដ៏​ល្អ​ និង​ មានគុណ​ភាព​,​ ប៉ុន្តែ​ វា​មាន​តំលៃ​ថ្លៃ​បន្តិច​សំរាប់​អ្នក​ បន្ទាប់​ពី​ការ​បង្គ្រប់​ជាតិ​ទឹក​រួច​ហើយ​,​ អ្នក​អាច​ចាប់ផ្តើម​បរិភោគ​អាហារ​បន្តិច​ម្តងៗ​ និង​ ដោយ​សន្សឹមៗ​ នៅ​ពេល​ការ​ចង្អោរ​ និង​ ក្អួត​ត្រូវ​បាន​បញ្ឈប់​ ។​ អ្នក​ក៏​អាច​ចាប់ផ្តើម​ ទទួលទាន​អាហារ​ ដែល​ងាយស្រួល​ចំពោះ​ក្រពះ​កិនកំទេច​ ក្នុង​បរិមាណ​តិចតួច​ ។​ សូម​ពិចារណា​ជា​មុន​ក្នុង​ការ​បរិភោគ​ បាយ​,​ ស្រូវ​សាឡី​,​ នំប៉័ង​,​ ដំឡូងបារាំង​,​ គ្រាប់​ធញ្ញជាតិ​ ឬ​ សាច់សត្វ​ជាដើម​ ។​ ទឹកដោះគោ​អាច​មាន​ប្រយោជន៍​ល្អ​សំរាប់​អ្នក​,​ ប៉ុន្តែ​ អ្នកខ្លះ​អាច​នឹង​មាន​អារម្មណ៍​ថា​ ក្រពះ​ធ្វើទុក្ខ​លើស​ដើម​ដោយសារ​តែ​ជាតិ​ lactose​ ។​
-​ភាគច្រើន​ការ​ពុល​ចំណីអាហារ​មិន​ទាមទារ​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ដើម្បី​បញ្ឈប់​ការ​រាគ​ឡើយ​,​ ប៉ុន្តែ​ វា​ជា​ការ​ល្អ​ប្រសើរ​ បើ​បាន​ទទួលទាន​វា​ត្រឹមត្រូវ​នោះ​ ។​ គេ​មិន​បានអោយ​ជា​យោបល់​ថា​ គួរតែ​ប្រើ​ចំពោះ​កុមារ​នោះ​ទេ​ ។​ ប្រសិនបើ​អ្នកមាន​ចំ​ង​ល់​ ឬ​ ក្តី​កង្វល់​នានា​,​ សូម​ពិ​ភា​គ្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​ ។

ការ​ព្យាបាល​ 
កត្តា​សំខាន់​ក្នុង​ការ​ព្យាបាល​ការ​ពុល​អាហារ​ (food​ poisoning)​ គឺ​ការ​ដាក់​បង្គ្រប់​ជាតិ​ទឹក​ (fluids)​ ទៅ​ក្នុង​ខ្លួន​មនុស្ស​យើង​វិញ​ (process​ of​ rehydration)​ ។​ ការ​បញ្ចូល​ជាតិ​ទឹក​នោះ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​បញ្ចូល​តាម​សរសៃឈាម​ (intravenous​ line)​ និង​ ការ​ផឹក​តាម​មាត់​ ។​ អ្នក​អាច​តំរូវ​អោយ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ បើសិនណា​ជា​ចាំបាច់​ ។​ នេះ​គឺ​អាស្រ័យ​ទៅ​លើស​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខ្វះ​ជាតិ​ទឹក​,​ ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាបាល​ និង​ សមត្ថភាព​ក្នុង​ការ​ទទួលទាន​ជាតិ​ទឹក​ ដោយ​គ្មាន​ការ​ក្អួត​បន្ថែម​ទៀត​ ។​ ចំពោះ​កុមារ​វិញ​,​ គេ​ត្រូវ​យកចិត្ត​ទុក​ និង​ មើលថែ​រក្សា​ជា​ពិសេស​ ។​
-​អ្នកជំងឺ​គួរតែ​ទទួលទាន​ថ្នាំ​ប្រឆាំង​ការ​ក្អួត​ (antivomiting)​ និង​ ថ្នាំ​បំបាត់​ការ​រាគ​
ដើម្បី​ជួយ​សំរួល​ដល់​អាកា​រៈ​អ្នកជំងឺ​,​ វេជ្ជបណ្ឌិត​អាច​នឹង​ព្យាបាល​ជំងឺ​គ្រុនក្តៅ​បន្ថែម​ទៀត​
-​គេ​កំរ​នឹង​ប្រើ​ថ្នាំ​សំលាប់​មេរោគ​ (antibiotics)​ ចំពោះ​ការ​ពុល​ចំណីអាហារ​ណាស់​ ។​ នៅ​ក្នុង​ករណី​មួយ​ចំនួន​,​ ថ្នាំ​សំលាប់​មេរោគ​ (antibiotics)​ រិ​ត​តែ​ធ្វើ​អោយ​សភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​លើស​មុន​ទៅ​ទៀត​ ។​ ប៉ុន្តែ​ វា​នៅ​តែ​មាន​ករណី​កំរ​ខ្លះ​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំ​នេះ​ ។​ អ្នកដំណើរ​ដែល​មាន​ជំងឺ​រាគ​រូស​យូរថ្ងៃ​ (shigellae)​ អាច​កាត់​បន្ថយ​ការ​រាគ​ ដោយ​ថ្នាំ​សំលាប់​មេរោគ​នេះ​បាន​ ។​
-​ការ​ពុល​នឹង​ផ្សិត​ (mushroom​ poisoning)​ ឬ​ ការ​ទទួលទាន​ចំណីអាហារ​ដែល​មាន​ជាតិ​ថ្នាំ​សំលាប់​សត្វល្អិត​ (pesticides),​ អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​ការ​ព្យាបាល​ដោយ​ការ​លាង​ក្រពះ​ (lavage)​ ឬ​ អោយ​ថ្នាំ​សំរាប់​បន្សាប​ (antidotes)​ ជាតិពុល​ទាំងនោះ​ ។​ ការ​ពុល​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ និង​ ត្រូវការ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​មើល​ទាំ​នៅ​ក្នុង​មន្ទីរពេទ្យ​ជា​ចាំបាច់​ ។