Join with Health.com.kh on Telegram

តើ​អ្នក​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​ការ​បាត់បង់​ឆ្អឹង​របស់​អ្នក​​ដោយសារ​តែ​ស្ថានភាព​សុខភាព​របស់​អ្នក​មែន​ទេ​?
រូប​អ្នក​ប្រហែលជា​ដឹង​អំពី​កត្តា​ប្រឈម​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង​ (osteoporosis)​ រួច​ទៅ​ហើយ​  ស្ត្រីភេទ​,​ អ្នក​ដែល​អស់​រដូវ​ (menopause),​ អ្នក​ជក់បារី​ ឬ​ អ្នក​ដែល​មាន​គ្រោងឆ្អឹង​ស្តើង​ គឺជា​មនុស្ស​ដែល​ងាយ​នឹង​ទទួល​រងគ្រោះថ្នាក់​នេះ​ជាទី​បំផុត​។​ ប៉ុន្តែ​ តើ​អ្នក​មានបាន​ ដឹង​ដែរ​ឬទេ​ថា​ លក្ខណៈ​សុខភាព​ ឬ​ ក៏​ស្ថានភាព​ជំងឺ​របស់​អ្នកមួយ​ចំនួន​ អាច​បណ្តាល​ អោយ​មាន​បញ្ហា​ឆ្អឹង​ពុក​ និង​ បាត់បង់​ឆ្អឹង​បាន​?
ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ស្ថានភាព​ខាងក្រោម​នេះ​,​ ទោះបីជា​ដោយសារ​ ផល​ប៉ះពាល់​ នៃ​ជំងឺ​ ឬ​ ក៏​ដោយសារ​តែ​ផល​ប៉ះពាល់​នានា​ដែល​បណ្តាល​មក​ពី​ការ​ព្យាបាល​ ជំងឺ​ ទាំងនោះ​ក៏​ដោយ​,​ អ្នក​ត្រូវ​តែ​ចាត់វិធានការ​ក្នុង​ការ​គ្រប់គ្រង​វា​អោយ​បាន​ល្អ​ប្រសើរ​,​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​ប្រឈម​មុខ​ទៅ​នឹង​កា​រវិ​វត្ត​ទៅ​រក​ជំងឺ​ពុក​ឆ្អឹង​ថែម​មួយ​កំរិត​ទៀត​ ។​

ជំងឺ​ពុក​ឆ្អឹង​ និង​ ការ​បាក់​ឆ្អឹងខ្នង​
តើ​អ្នកមាន​ធ្លាប់​ឈឺ​ខ្នង​ (back​ pain)​ និង​ ព្រួយបារម្ភ​អំពី​ការ​បាក់​ឆ្អឹងខ្នង​ (spinal​ fracture)​ ដែរ​ឬទេ​?​ មនុស្ស​ជា​ច្រើន​ -​ ពិសេស​ អ្នក​ដែល​មាន​ជំងឺ​ពុក​ឆ្អឹង​ (osteoporosis)​  តែងតែ​មានការ​ឈឺចាប់​ទៅ​លើ​ខ្នង​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​តែ​ការ​បាក់​ឆ្អឹងខ្នង​ (spinal​ fracture)​ ។​ ការ​បាក់​ឆ្អឹងខ្នង​អាច​បណ្តាល​អោយ​មានការ​ឈឺចាប់​ខ្លាំង​ខ្លាំ​ស្ទើរ​ទ្រាំ​មិន​បាន​ ។​ វា​អាច​ធ្វើ​អោយ​ខ្នង​របស់​យើង​ខូច​ទ្រង់ទ្រាយ​ (disfigurement)​ និង​ មិន​អាច​កំរើក​ ឬ​ ធ្វើ​ចលនា​បាន​ឡើយ​ (immobility)​ ។​

១.​ ជំងឺ​ទឹកនោមផ្អែម​ និង​ ជំងឺ​ពុក​ឆ្អឹង
អ្នក​វិទ្យាសាស្ត្រ​ក៏​នៅ​តែ​មិន​ទាន់​យល់​ពេញលេញ​ថា​ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ១​ (type​ 1​ diabetes)​ ទំនង​ហាក់ដូចជា​មាន​ឆ្អឹង​មិនសូវ​ហាប់​ណែន​ល្អ​ (lower​ bone​ density)​ ។​
ការ​សិក្សា​បាន​បង្ហាញ​ថា​ មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ១​ មាន​ឆ្អឹង​មិនសូវ​រឹង​មាំ​ និង​ ការ​បង្កើត​ឆ្អឹង​ខ្សោយ​ជាង​ធម្មតា​ ។​
លោក​វេជ្ជបណ្ឌិត​ Beatrice​ Edwards​ បាន​និយាយ​ថា​  “​វា​ហាក់ដូចជា​ កំរិត​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម​ (high​ blood​ sugar)​ អាច​កាត់​បន្ថយ​ការ​កកើត​ឆ្អឹង​អ​ញ្ចឹ​ង​,​ គ្រាន់តែ​ជាមួយនឹង​ steroids​ ប៉ុណ្ណោះ​”​ ។​ ចាប់តាំងពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ១​ វិ​វត្ត​ពី​កុមារភាព​មក​,​ នៅ​ពេល​ដែល​ខ្លួន​មនុស្ស​នៅ​តែ​ដុះ​ឆ្អឹង​ង​ (building​ bone),​ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ១​ មួយ​ចំនួន​មិន​អាច​នឹង​មាន​ឳ​កាស​ឈាន​ទៅ​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​នៅ​ដំណាក់កាល​ចុង​ក្រោយ​ឡើយ​ មាន​ន័យ​ថា​ ឆ្អឹង​មិន​អាច​ឈាន​ទៅ​ដល់​កំហាប់​ហាប់​ណែន​ចុង​ក្រោយ​បាន​ នោះ​ទេ​ ។​
ទោះបីជា​ទម្រង់​ ឬ​ រូបរាង​ឆ្អឹង​មិនសូវ​ជា​តូច​ជាង​ធម្មតា​ក៏​ដោយ​,​ ក៏​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ១​ និង​ ប្រភេទ​ ២​ មានការ​ប្រឈម​មុខ​ទៅ​នឹង​គ្រោះថ្នាក់​នៃ​ការ​បាក់បែក​ឆ្អឹង​ជាង​មនុស្ស​ធម្មតា​ដែរ​ ។​ 

២.​ ជំងឺ​លើ​ស្បែក​ Lupus​ និង​ ជំងឺ​រលាក​សន្លាក់ឆ្អឹង
ក្មេង​ជំទង់​ជនជាតិ​អា​មេ​រិ​ក​ជិត​ ៣​ លាន​នាក់​អាច​មាន​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​លើ​ស្បែក​ Lupus​ ឬ​ ជំងឺ​រលាក​សន្លាក់ឆ្អឹង​ ។​ ជំងឺ​ទាំង​ពីរ​នេះ​ គឺជា​លក្ខណៈ​ស៊ាំ​ទៅ​នឹង​មេរោគ​អ្វីមួយ​ (autoimmune​ conditions),​ ដែល​ធ្វើ​អោយ​ខ្លួន​មនុស្ស​យើង​វាយប្រហារ​ទៅ​លើ​កោសិកា​ (cells)​ ឬ​ ជាលិកា​ (tissues)​ របស់​ខ្លួនឯង​ បណ្តាល​អោយ​ការ​រលាក​ (inflammation)​ កើត​មាន​ឡើង​ ។​
លោក​ Edwards​ បាន​បន្ថែម​ទៀត​ថា​  ជំងឺ​រលាក​រ៉ាំរ៉ៃ​ (chronic​ inflammatory​ disease)​ អាច​បង្កើន​ការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង​ (osteoporosis),​ ដោយសារ​តែ​វា​ហាក់ដូច​ឆា​ប់ង្កើន​អត្រា​ការ​ផ្លាស់​ប្តូរ​ឆ្អឹង​ (bone​ turnover)​ពេក​។​ អ្នក​ដែល​មាន​ជំងឺ​ទាំង​ពីរ​ខាងលើ​នេះ​តែងតែ​ប្រើប្រាស់​ថ្នាំ​ពពួក​ corticosteroids​ ក្នុង​រយៈពេល​យូរអង្វែង​ ដើម្បី​គ្រប់គ្រង​រោគ​សញ្ញា​របស់​ពួក​គេ​ ។​ ការ​ទទួលទាន​ថ្នាំ​ steroids​ ក្នុង​រយៈពេល​មួយ​ដ៏​យូរ​ ដូច​ជា​ ថ្នាំ​ Prednisone​ អាច​នាំ​អោយ​ការ​ពុក​ឆ្អឹង​ (​ដោយសារ​តែ​វា​ទៅ​បន្ថយ​ និង​ បង្អង់​ល្បឿន​សកម្មភាព​កោសិកា​ក្នុង​ការ​បង្កបង្កើត​ឆ្អឹង​)​ ។​
ជំងឺ​សើរ​ស្បែក​ Lupus​ គឺជា​បញ្ហា​ពិស​សេសមួយ​ ពីព្រោះ​តែ​វា​និយម​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៥​ ទៅ​ ៤៥​ ឆ្នាំ​ –​ ជា​រឿយៗ​ អំឡុង​ពេល​ឆ្អឹង​ឈប់​លូតលាស់​ រហូត​ដល់​អាយុ​ ៣០​ឆ្នាំ​ ។​ លោក​ Edwards​ បាន​បកស្រាយ​ថា​  “​អ្វី​ដែល​រារាំង​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​អំឡុង​ពេល​នោះ​ គឺជា​កត្តា​ប្រឈម​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង​”​ ។​

៣.​ជំងឺ​ Hyperthyroidism
ជំងឺ​ Hyperthyroidism​ កើតឡើង​នៅ​ពេល​ដែល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ (thyroid​ gland)​ ធ្វើ​សកម្មភាព​ច្រើន​ពេក​ និង​ បញ្ចេញ​អ័រម៉ូន​លើស​កំរិត​ ។​ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ (thyroid​ gland)​ គឺជា​ក្រពេញ​តូច​មួយ​ ដែល​មាន​រាងដូចជា​មេអំបៅ​ (butterfly-shaped​ gland)​ ស្ថិត​នៅ​ខាងក្រោម​ ក​ (base​ of​ the​ neck)​ ។​
ជំងឺ​ Hyperthyroidism​ បង្កើន​ចំនួន​វដ្ត​នៃ​ការ​បណ្តុះ​ឆ្អឹង​ឡើង​វិញ​ (bone-remodeling​ cycles)​ ។​ ចាប់ពី​អាយុ​ ៣០​ ឆ្នាំ​ឡើង​ទៅ​,​ សមត្ថភាព​បណ្តុះ​ និង​ កែ​លំអ​ឆ្អឹង​ត្រូវ​បាន​កាត់​បន្ថយ​ ។​ អ្នក​នឹង​មានការ​បាត់បង់​ឆ្អឹង​ច្រើន​ជាង​ការ​ដុះ​ចេញ​មក​វិញ​ ។​ នោះ​មាន​ន័យ​ថា​,​ ឆ្អឹង​របស់​អ្នក​កាន់តែ​បាត់បង់​ នៅ​ពេល​អ្នក​ឆ្លងកាត់​វដ្ត​នៃ​ការ​បណ្តុះ​ឆ្អឹង​កាន់តែ​ញឹក​ ។​

៤.ជំងឺ​.​ Celiac​ Disease
វិបត្តិ​ក្នុង​ការ​រំលាយ​អាហារ​ (digestive​ disorders)​ ដូច​ជា​ ជំងឺ​ហ្ក្រ​ន​ (Crohn’s​ disease)​ អាច​បណ្តាល​ឆ្អឹង​ពុក​បាន​ ។​ មូលហេតុ​អាច​មក​ពី​ការ​អា​លែ​ក​ស៊ី​ (allergy)​ ទៅ​នឹង​ ជាតិ​ ប្រូតេអ៊ីន​ (protein)​ ម្យ៉ាង​ដែល​គេ​ហៅ​ថា​ គ្លុ​យ​ធែ​ន​ (gluten)​ ដែល​មាននៅ​ក្នុង​ ផលិត​ ផល​ ស្រូវ​សាលី​ ។​
ប្រសិនបើ​គ្មាន​ការ​យកចិត្ត​ដាក់​ និង​ ព្យា​ល​បាល​ទេ​,​ celiac​ disease​ អាច​បំផ្លាញ​ទៅ​ដល់​ ប្រព័ន្ធ​រំលាយ​អាហារ​ និង​ ការ​រំលាយ​សារជាតិ​ចិញ្ចឹម​ផ្សេងៗ​បាន​ –​ ដោយ​រួម​បញ្ចូល​ទាំង​ ជាតិ​កាល់ស្យូម​ និង​ វីតាមីន​ D​ ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ សំរាប់​សុខភាព​ ឆ្អឹង​របស់​មនុស្ស​ ។​ ដូច្នេះ​,​ ទោះបីជា​អ្នក​បាន​ទទួលទាន​ជាតិ​កាល់ស្យូម​ និង​ វីតាមីន​ D​ គ្រប់គ្រាន់​ក៏​ដោយ​,​ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ជំងឺ​ celiac​ disease​ ដែរ​,​ នោះ​អ្នក​នឹង​ មិន​ អាច​ បាន​ទទួល​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ទេ​,​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ឆ្អឹង​របស់​អ្នកមាន​ កំហាប់​តិច​ ។

៥.​ជំងឺហឺត
ជំងឺហឺត​ (asthma)​ មិន​អាច​បណ្តាល​អោយ​ឆ្អឹង​ពុក​បាន​នោះ​ទេ​,​ ប៉ុន្តែ​ ថ្នាំ​សំរាប់​ព្យាបាល​វា​ទៅ​វិញ​ទេ​ ដែល​ជា​អ្នក​បំផ្លាញ​ឆ្អឹង​របស់​អ្នក​ ។​ មនុស្ស​ប្រហែលជា​ ២០​ លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​មាន​ជំងឺហឺត​ រាប់​ប​ញ្ជូ​ល​ទាំង​ក្មេងៗ​ ដែល​មាន​ អាយុ​ ក្រោម​ ១៨​ ឆ្នាំ​ (៩​ លាន​នាក់​)​ ។​
អ្នក​ជំងឺហឺត​តែងតែ​ប្រើប្រាស់​ពពួក​ថ្នាំ​ corticosteroids​ –​ ដូច​ជា​ ថ្នាំ​ឆ្ពុង​ ឬ​ ស្ប្រៃ​បាញ់​  ដើម្បី​ជួយ​សំរួល​ដល់​ស្ថានភាព​ជំងឺ​របស់​ពួក​គេ​ ។​ អំឡុង​ពេល​ជំងឺហឺត​ធ្វើទុក្ខ​ វា​ជា​រឿង​ធម្មតា​ហើយ​ក្នុង​ការ​ទទួលទាន​ថ្នាំ​ ដូច​ជា​ Prednisone​ សំរាប់​រយៈពេល​ខ្លី​នោះ​ ។​ វា​ពិតជា​មាន​ប្រសិទ្ធិ​ភាព​ណាស់​ក្នុង​ការ​ជួយ​បន្ធូរបន្ថយ​ការ​ដកដង្ហើម​ខ្លីៗ​ (shortness​ of​ breath)​ និង​ សំលេង​ក្រេតក្រត​ (wheezing)​ ដែល​បណ្តាល​មក​ពី​ជំងឺហឺត​ ឬ​  ជំងឺ​ហើម​សួត​ (emphysema),​ ប៉ុន្តែ​ ថ្នាំ​ទាំងនេះ​ក៏​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​អោយ​អ្នក​ពុក​ឆ្អឹង​ និង​ បាត់បង់​ឆ្អឹង​ របស់​អ្នកផង​ដែរ​ ។​
លោក​វេជ្ជបណ្ឌិត​ Andrew​ Bunta​ មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Northwestern​ University​ Feinberg​ បាន​មាន​ប្រសាសន៍​ថា​ ៖​ “​បន្ថែម​ពីលើ​នេះ​,​ យុវជន​ក្មេងៗ​ដែល​ មាន​ជំងឺហឺត​អាច​នឹង​មានការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ ដែល​មាន​ន័យ​ថា​ ពួក​គេ​មិន​អាច​ធ្វើ​ចលនា​ ឬ​ ក៏​ហាត់ប្រាណ​តាម​ដែល​ពួក​គេ​ចង់បាន​ ដើម្បី​ជួយ​បណ្តុះ​ឆ្អឹង​របស់​ពួក​គេ​បាន​ឡើយ​”​ ។​

៦.​ជំងឺ​ក្រិន​សរសៃឈាម​(Multiple​ Sclerosis)
ជំងឺហឺត​ (asthma)​ និង​ multiple​ sclerosis​ គឺជា​ជំងឺ​ពីរ​ខុស​ប្លែក​ពី​គ្នា​,​ ប៉ុន្តែ​ វា​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ ត្រង់​ថា​ វា​អាច​ធ្វើ​អោយ​ឆ្អឹង​ពុក​បាន​ ។​ អ្នក​ដែល​មាន​ជំងឺ​ multiple​ sclerosis​ ក៏​ដូច​ជា​អ្នក​ជំងឺហឺត​ដែរ​,​ គឺ​ត្រូវ​ទទួលទាន​ថ្នាំ​ពពួក​ steroid-based​ ដើម្បី​គ្រប់​គ្រង់​ស្ថានភាព​ និង​ រោគ​សញ្ញា​របស់​ពួក​គេ​ (​ថ្នាំ​ពពួក​ steroids​ បណ្តាល​អោយ​មានការ​បាត់បង់​ឆ្អឹង​)​ ។​ ជំងឺ​ multiple​ sclerosis​ អាច​ធ្វើ​អោយ​មនុស្ស​គ្មាន​តុល្យភាព​ និង​ មិន​អាច​ធ្វើ​ចលនា​ផ្សេងៗ​បាន​,​ ជា​ពិសេស​លំបាក​ក្នុង​ការ​ហាត់ប្រាណ​ ដើម្បី​ជួយ​ថែរក្សា​ និង​ បណ្តុះ​ឆ្អឹង​របស់​ពួក​គេ​ ។​
លោក​ Edwards​ នៅ​តែ​អះអាង​ថា​  “​អ្វី​ដែល​បង្អាក់​សកម្មភាព​ ឬ​ សមត្ថភាព​ក្នុង​ការ​ដើរ​ និង​ ធ្វើ​ចលនា​ផ្សេងៗ​ គឺជា​អ្នក​ធ្វើ​អោយ​ឆ្អឹង​របស់​អ្នក​បាត់បង់​”​ ។​
ប្រ​សិន​អ្នក​កំពុង​ស្ថិត​ក្នុង​ចំនោម​ស្ថានភាព​ខាងលើ​នេះ​,​ តើ​អ្នក​អាច​ការពារ​ខ្លួន​អ្នក​ពី​ការ​ពុក​ឆ្អឹង​ដោយ​វិធី​ណា​?​ ជាបឋម​,​ សូមកុំ​ស្មាន​គិត​ថា​ វេជ្ជបណ្ឌិត​របស់​អ្នក​ពិតជា​អាច​មើលថែ​រក្សា​ និង​ ការពារ​រូប​អ្នក​បានអោយ​សោះ​ !
លោក​ Felicia​ Cosman,​ ជា​វេជ្ជបណ្ឌិត​ និង​ ជា​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៅ​ក្នុង​មន្ទីរពេទ្យ​ Helen​ Hayes​ Hospital​ ក្នុង​រដ្ឋ​ New​ York​ បានអោយ​ដឹង​ថា​ ៖​ “​នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​ជាមួយនឹង​ជំងឺ​ multiple​ sclerosis,​ ជំងឺហឺត​ ឬ​ ជំងឺ​ lupus,​ អ្នក​មិន​ដែល​គិតដល់​ផល​ប៉ះពាល់​របស់​វា​នោះ​ទេ​ ។​ តាម​ពិត​,​ វា​អាច​បណ្តាល​អោយ​មាន​ជំងឺ​ពុក​ឆ្អឹង​បាន​ដោយ​ងាយ​ ។​ វា​ជា​រឿង​មួយ​គួរ​អោយ​ងាយ​យល់​ណាស់​ –​ យើង​ដឹង​ថា​អ្នក​ពិតជា​មិន​ចង់អោយ​កើត​មាន​បញ្ហា​ការ​ពុក​ឆ្អឹង​ បន្ថែម​ទៅ​លើ​ជំងឺ​ដែល​អ្នក​កំពុង​កើតឡើង​ហើយ​នោះ​ថែម​មួយ​កំរិត​ទៀត​ទេ​”​ ។​

ដូច្នេះ​ ប្រសិនបើ​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​ celiac​ disease​ ឬ​ ជំងឺ​រលាក​សន្លាក់ឆ្អឹង​របស់​អ្នក​មិន​ទាន់​ធ្វើ​អោយ​អ្នកមាន​បញ្ហា​ឆ្អឹង​ពុក​ទេ​,​ សូម​ពិគ្រោះ​-​ពិភាក្សា​អោយ​បាន​ច្បាស់លាស់​ជាមួយ​ពួក​គាត់​ ។​ យោង​ទៅ​តាម​អាយុ​ និង​ ស្ថានភាព​ជាក់ស្តែង​របស់​អ្នក​,​ អ្នក​អាច​មាន​ជំរើស​មួយ​ចំនួន​ដើម្បី​ជួយ​ការពារ​រោគ​សញ្ញា​នៃ​ជំងឺ​ឆ្អឹង​ពុក​បាន​ ដូច​ជា​ ៖
-​ធ្វើតេស្ត​ដើម្បី​អោយ​ដឹង​ពី​កំហាប់​ឆ្អឹង​របស់​អ្នក​ (bone​ density​ test)​ ។​ ជា​ធម្មតា​,​ គេ​មិន​ដែល​ធ្វើតេស្ត​នេះ​ទៅ​លើ​ស្ត្រី​ដែល​មិន​ទាន់​អស់​រដូវ​នោះ​ទេ​,​ ប៉ុន្តែ​ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​លក្ខណៈ​ណាមួយ​នៃ​ជំងឺ​ខាងលើ​នេះ​,​ វា​ចាំបាច់​ណាស់​សំរាប់​អ្នក​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ និង​ ព្យាបាល​ការ​បាត់បង់​ឆ្អឹង​របស់​អ្នក​ ។​
-​ជំរុញ​ និង​ បន្ថែម​ការ​ទទួលទាន​វីតាមីន​ D​ និង​ កាល់ស្យូម​ (calcium)​ នៅ​ក្នុង​ របប​ចំណីអាហារ​របស់​អ្នក​ ។​ លោក​ Edwards​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​ មនុស្ស​ដែល​មាន​បញ្ហា​ខាងលើ​នេះ​ គួរតែ​បរិភោគ​ ៖​
-​កាល់ស្យូម​ក្នុង​បរិមាណ​យ៉ាង​ហោច​ណាស់​ពី​ ១០០០​ ទៅ​ ១៥០០​ មី​លី​ក្រាម​ ក្នុង​មួយ​ថ្ងៃ​
-​វីតាមីន​ D​ ពី​ ៤០០​ ទៅ​ ៦០០​ IU​ ក្នុង​មួយ​ថ្ងៃ​ ។​
-​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ (low-fat​ dairy)​
-​បរិភោគ​អាហារ​ណា​ដែល​ធ្វើ​អោយ​សុខភាព​ឆ្អឹង​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ។