វិបត្តិសុខភាពផ្លូវភេទជាច្រើន អាចត្រូវបានព្យាបាលជាសះស្បើយ ។ វិធីសាស្រ្តនៃការព្យាបាល រួមមាន ៖
- ការព្យាបាលតាមវេជ្ជសាស្រ្ត Medical treatment : នេះគឺទាក់ទងទៅនឹងការ ព្យាបាលបញ្ហាផ្នែកណាមួយនៃរាងកាយ ដែលជាដើមហេតុនៃវិបត្តិផ្លូវភេទ ។
- ថ្នាំសង្កួវ Medications : ថ្នាំដែលគេនិយមយកមកប្រើប្រាស់ក្នុងការព្យាបាល មានដួចជា Cialis, Viagra ឬ Levitra ដែលជួយលើកកម្ពស់ និង ពង្រឹងតួនាទី ផ្លូវភេទសំរាប់បុរស (ដោយបង្កើនចរន្តឈាមទៅកាន់លិង្គ) ។
- អ័រម៉ូន Hormones :សំរាប់បុរសដែលមានកំរិតអ័រម៉ូន testosterone ទាបអាច ព្យាបាលដោយការទទួលទានថ្នាំអ័រម៉ូន
- ការព្យាបាលចិត្តសាស្រ្ត Psychological therapy : ការពិគ្រោះយល់ជាមួយអ្នក ជំនាញឯកទេសអាចជួយសំរួលដល់អារម្មណ៍, កង្វល់, ការភ័យខ្លាចនានា ដែលអាចជះឥទ្ធិពលទៅលើតួនាទីផ្លូវភេទ ។
- ប្រើឧបករណ៍ជំនួយ Mechanical aids :ឧបករណ៍ជំនួយផ្សេងៗ ដូចជា vacuum devices និង penile implants អាចជួយបុរសអោយចៀសផុតពីបញ្ហាលិង្គមិន ឡើងរឹង (erectile dysfunction) ។
- ការអប់រំ និង ទំនាក់ទំនង Education and communication :ការអប់រំអំពីសុខភាព
ផ្លូវភេទអាចជួយបុរសអោយយកឈ្នះការព្រួយបារម្ភនានាបាន ។ ការជជែកគ្នា ជាមួយនឹងដៃគូស្នេហាអំពីអ្វីដែលអ្នកត្រូវការ និង ទុក្ខកង្វល់នានាអាចជួយសំរួល និង កែកុនបញ្ហាខ្លះៗដែលបំរុងនឹងកើតមានឡើងនាពេលណាមួយ ។
តើបញ្ហាសុខភាពផ្លូវភេទ អាចព្យាបាលជាដែរទេ?
ភាពជោគជ័យនៃការព្យាបាលគឺអាស្រ័យទៅលើមូលហេតុរបស់វា ។ បញ្ហាសុខភាពផ្លូវ ភេទបន្តិចបន្តួចអាចទាក់ទងទៅនឹងការស្រ្តេស, ការភ័យខ្លាច ឬ ការថប់អារម្មណ៍ដែល យើងអាចធ្វើការព្យាបាលជាបានដោយការប្រឹក្សាយោបល់ (counseling), ការអប់រំ និង បង្កើនទំនាក់ទំនងល្អជាមួយដៃគូស្នេហារបស់អ្នក ។
តើយើងអាចការពារវិបត្តិផ្លូវភេទបានដែរឬទេ?
ការដោះស្រាយជាមួយនឹងមូល ហេតុនានាអាចជួយអ្នកអោយបានប្រសើរឡើងខ្លះ ព្រមទាំងជួយអ្នកអោយបានយល់ដឹង និង ស្វែងយល់ពីបញ្ហាដែលអាចនឹងកើតមាន ឡើងចំពោះអ្នក ។ ខាងក្រោមនេះ គឺជាអ្វី ដែលអ្នកអាចធ្វើបាន ដើម្បីជួយទប់ទល់ និង ថែរក្សាសុខភាពផ្លូវភេទរបស់អ្នកអោយមាន ភាពប្រសើរឡើង ៖
- អនុវត្តទៅតាមការព្យាបាលរបស់វេជ្ជបណ្ឌិតដើម្បីសុខភាពរបស់អ្នក
- រិតត្បិតជាតិអាល់កុល (គ្រឿងស្រវឹង) ដែលអ្នកគួរទទួលទាន
- បញ្ឈប់ការជក់បារី
- ដោះស្រាយជាសតិអារម្មណ៍ ឬ បញ្ហាផ្លូវចិត្តនានា ដូចជា ស្រ្តេស, ការធ្លាក់ទឹកចិត្ត, ការថប់អារម្មណ៍ ។ ទទួលការព្យាបាល ប្រសិនបើជាចាំបាច់ ។
- បង្កើនទំនាក់ទំនងល្អជាមួយដៃគូរបស់អ្នក ។
នៅពេលណាដែលខ្ញុំគួរតែពិភាគ្សាជាមួយវេជ្ជបណ្ឌិតអំពីបញ្ហានេះ?
បុរសជាច្រើនបានឆ្លងកាត់បញ្ហាជីវិតផ្លូវភេទ ។ ទោះបីជាយ៉ាងណាក៏ដោយ, នៅពេល បញ្ហានេះកើតឡើងយូរអង្វែង អាចបង្កើតជាក្តីកង្វល់សំរាប់អ្នក ឬ ដៃគូរបស់អ្នកព្រមទាំង បណ្តាលអោយទំនាក់ទំនងរបស់អ្នកមានភាពរង្គោះរង្គើរទៀតផង ។ ប្រសិនបើជាអ្នកមាន បញ្ហានេះ, សូមប្រញាប់ទៅពិគ្រោះ និង ពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬ អ្នកជំនាញឯកទេស របស់អ្នក ដើម្បីស្វែងរកមូលហេតុ និង ធ្វើការព្យាបាលទាន់ពេលវេលា ។