នៅពេលដែលអ្នកមានផ្ទៃពោះ របបអាហារដែលខុសមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពអ្នកទេ ថែមទាំងអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃទៀតផង។ ដូចនេះhealth.com.khនឹងបង្ហាញអ្នកពីរបបអាហារដែលអ្នកមិនគួរប្រកាន់យក។

នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរញ៉ាំអាហារដែលមានប៊ីចេងច្រើននោះទេ ព្រោះនៅក្នុងនោះមានសារធាតុដែលអាចបំផ្លាញកូនក្នុងផ្ទៃបាន។ ម្យ៉ាងទៀតអ្នកមិនគួរពិសារអាហារបួសដោយគ្មានសាច់ មានតែបន្លែនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកគ្មានកម្លាំងនៅពេលដែលសម្រាលកូន ហើយកូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដូចគ្នា។ ជាងនេះទៅទៀតអាហារដែលហិរគឺមិនអាចបរិភោគច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺទល់លាមកបាន។ អាហារដែលផ្អែមពេក និងប្រៃពេកសុទ្ធតែមិនអាចញ៉ាំទាំងអស់ប្រសិនជាអ្នកចង់បានកូនដែលមានសុខភាពល្អ។ ដូចដែលអ្នកធ្លាប់ដឹងមកហើយថាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន បារី និងស្រាសុទ្ធតែជារបស់ដែលអ្នកគួរតែចៀសឲ្យឆ្ងាយ ទើបកូនអាចលូតលាស់បានល្អ៕