​សូម្បីតែ​ពេលដែល​អ្នក​សប្បាយចិត្ត ក៏​ទឹកភ្នែក​របស់​អ្នក​ស្រក់​ចុះមក​ដែរ​។ ពួកគេ​ផ្តល់​សំណើម និង​រំអិល ជួយ​អ្នក​ឱ្យមើល​ឃើញ និង​ជួយ​ឱ្យ​ភ្នែក​របស់​អ្នកមាន​ផាសុកភាព​។​

​តើ​មាន​អ្វីខ្លះ​នៅក្នុង​ទឹកភ្នែក​? វា​មាន​លាយ​បញ្ចូល​គ្នា​នៃ​៖
.​ទឹក សម្រាប់​សំណើម​
.​ប្រេង សម្រាប់​រំអិល​
.​ស្លេស សម្រាប់​ការពារ​ការរីក​រាលដាល​រោគ​
.​អង់​ទី​ប៊ី​យ៉ូ​ទិ​ក និង​ប្រូតេអ៊ីន​ពិសេស ដែល​ជួយ​ថែរក្សា​មិន​ឲ​ឆ្លង​រោគ

​ធាតុ​ផ្សំ​ទាំងនេះ បានមកពី​ក្រពេញ​ពិសេស​ជុំវិញ​ភ្នែក​។ នៅពេលដែល​ទឹកភ្នែក​មិន​ផ្តល់​សំណើម​គ្រប់គ្រាន់​អ្នក​អាច​សម្គាល់​ឃើញថា​៖

.​មាន​អារម្មណ៍​ថា​ភ្នែក​របស់​អ្នក​គ្រើម​
.​មាន​អារម្មណ៍​ថា​មាន​អ្វីមួយ​នៅក្នុង​ភ្នែក​របស់​អ្នក​
.​រមាស់​ភ្នែក​
.​ក្រហម​ភ្នែក​
.​មើលឃើញ​ព្រិលៗ​
.​ភាពប្រែប្រួល​ពន្លឺ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង