ការ​សិក្សា​ថ្មី​បាន​ណែនាំ​ថា ការ​សប្បាយ​រីករាយ​អាច​បង្កើន​សុខភាព​របស់​អ្នក​និង​ធ្វើ​ឱ្យ​អ្នករ​ស់បាន​យូរ​។​អ្នក​ស្រាវជ្រាវ​បាន​មើល​លើ​ការ​សិក្សា​ផ្សេង​ៗ​ច្រើន​ជាង ១៦០ ហើយ​បាន​រក​ឃើញ​ថា​អារម្មណ៍ល្អ​បង្កើន​នូវ​ដំណើរការ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​, បន្ថយ​អ័រម៉ូន​ដែល​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង និង​ជួយ​ធ្វើ​ឱ្យ​បេះដូង​ឆាប់​ដំណើរការ​វិញ​បន្ទាប់​ពី​ការ​បញ្ចេញ​កម្លាំង​។

ផ្ទុយ​ទៅ​វិញ​, United Press International បាន​រាយការណ៍​ថា ភាព​ខ្វល់ខ្វាយ​, ក្រៀមក្រំ​ចិត្ត​, គំនិត​ទុទិដ្ឋិនិយម និង​គ្មាន​ភាព​រីករាយ​ក្នុង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ នឹង​ធ្វើ​ឱ្យ​មាន​អត្រា​ខ្ពស់​នៃ​ជំងឺ​និង​មាន​អាយុ​ខ្លី​។

អតីត​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Illinois, លោក Ed Diener បាន​និយាយ​ថា “​ពួក​យើង​បាន​មើល​លើ​ការ​សិក្សា​ចំនួន ៨ ប្រភេទ ខុស​ៗ​គ្នា​ហើយ​សេចក្តីសន្និដ្ឋាន​ទូទៅ​ចំពោះ​ប្រភេទ​និ​មួយ​ៗ​គឺ ភាព​រីករាយ​របស់​អ្នក ដូច​ជា ការ​មាន​អារម្មណ៍ល្អ​ពី​ជីវិត​របស់​អ្នក​, មិន​មាន​ភាព​តានតឹង មិន​ក្រៀមក្រំ​ចិត្ត នឹង​ធ្វើ​ឱ្យ​អ្នកមាន​អាយុ​វែង​និង​មាន​សុខ​ភាពល្អ​ជាងគេ​ក្នុង​ចំណោម​អ្នក​ដែល​មាន​សុខភាព​ល្អ​”​។

សាស្ត្រាចារ្យ Diener បាន បន្ត​ទៀត​ថា «​សុភមង្គល​មិនមែន​ជា​ថ្នាំ​ទេព​នោះ​ទេ ប៉ុន្តែ​ភស្តុ​តាង​គឺ​ច្បាស់លាស់​ដែល​វា​ផ្លាស់​ប្តូរ​ឱកាស​នៃ​ការ​មាន​ជំងឺ​ឬ​ការ​ស្លាប់​ទាំង​វ័យក្មេង​»​៕