ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីឆ្នាំទាំងឡាយខាងលើអាចទទួលបានសុភមង្គលទោះគេឈ្លោះច្រើនក៏ដោយ។ តើមានអ្វីខ្លះទៅ?

ឆ្នាំរកា

អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចិត្តល្អ ប៉ុន្តែអ្នកដទៃបែរជាយល់ថាគេមានចិត្តមិនល្អទៅវិញ។ ក្នុងជីវភាពអាពាហ៍ពិពាហ៍ អ្នកដែលកើតនៅឆ្នាំនេះឈ្លោះគ្នាគឺមិនលើសពីមួយយប់នោះទេ ដោយព្រឹកឡើងគឺត្រូវគ្នាវិញហើយ មនោសញ្ចេតនានឹងកាន់តែល្អថែមទៀត។ ក្រោយពេលដែលឈ្លោះគ្នាហើយ លាភអ្នកទាំងពីរនឹងកាន់តែកើនឡើង។

ឆ្នាំមមី

នៅពេលដែលអ្នកដែលកើតនៅឆ្នាំនេះស្ថិតក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកដែលកើតនៅឆ្នាំមមីនេះគឺមិនចេះបញ្ចេញការស្រឡាញ់របស់ខ្លួនចំពោះប្តី ឬប្រពន្ធនោះទេ។ ប៉ុន្តែដោយសារតែអំពើល្អរបស់គេ ធ្វើឲ្យគូជីវិតរបស់គេតែងតែយល់ចិត្តគេកាន់តែច្បាស់ក្រោយឈ្លោះប្រកែកគ្នារួច។ ដូចនេះមនោសញ្ចេតនាគេគឺមិនប្រែប្រួលឡើយ ថែមទាំងអាចកើនឡើងទៀតផង។

ឆ្នាំឆ្លូវ

អ្នកដែលកើតនៅឆ្នាំនេះតែងតែឈ្លោះគ្នាជាមួយគ្រួសារគេជានិច្ច ដោយរឿងតែបន្តិចទេ គេអាចធ្វើឲ្យប្រែជារឿងច្រើនបាន។ ប៉ុន្តែគេបែរជាអាចរក្សាចិត្តស្ងប់នៅពេលដែលស្ថិតក្នុងដំណាក់កាលសំខាន់ ដែលធ្វើឲ្យប្តី ឬប្រពន្ធគេមានអារម្មណ៍សុវត្ថិភាព។ ម្យ៉ាងទៀតគេក៏អាចទទួលបានជំនឿចិត្ត និងការគាំទ្រពីគ្រួសារគេដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង