Join with Health.com.kh on Telegram

ប្រសិនជាអ្នកម្តាយជិតគ្រប់ខែ គួរតែកក់សក់ និងងូតទឹកបែបនេះ ទើបមិនធ្វើឲ្យអ្នក និងកូនក្នុងផ្ទៃប្រឈមនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកម្តាយជិតគ្រប់ខែ នោះពោះរបស់អ្នកនឹងធំទៅៗ។ ក្នុងពេលដែលពោះរបស់អ្នកម្តាយធំខ្លាំង គួរតែកក់សក់ដោយប្រើវិធីគេង មានន័យថា អ្នកម្តាយគួរតែឲ្យសមាជិកក្នុងផ្ទះជួយកក់សក់ឲ្យអ្នក ដោយគេងកក់។ ប៉ុន្តែបើគ្មាននរណាជួយអ្នកកក់ទេ អាចទៅហាងឲ្យគេកក់បាន ដោយហាងដែលអ្នកទៅគួរតែរកហាងដែលមានខ្យល់អាកាសល្អ ហើយមិនគួរកក់យូរពេកទេ ទើបមិនប្រឈមនឹងគ្រោះថ្នាក់។ ជាពិសេស នៅពេលដែលអ្នកងូតទឹក មិនគួរងូតយូរពេកទេ ព្រោះអាចធ្វើឲ្យអ្នកវិលមុខ ឬកើតមានអាការៈផ្សេងៗដែលធ្វើឲ្យអ្នកគ្រោះថ្នាក់បាន។ ដូចនេះ ក្នុងពេលដែលអ្នកងូតទឹកមិនគួរលើសពី២០នាទីទេ ទើបអាចរក្សាសុវត្ថិភាពអ្នកទាំងពីរបាន៕