ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលដឹងថាកូនក្នុងផ្ទៃគឺស្រី ឬប្រុស។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាពោះអ្នករាងស្រួច មានន័យថាកូនក្នុងផ្ទៃគឺកូនប្រុស។ ប៉ុន្តែបើពោះអ្នកមានរាងមូល មានន័យថា កូនក្នុងផ្ទៃនោះជាកូនស្រី។
- ក្រោយពេលដែលអ្នកមានផ្ទៃពោះ បើស្បែកអ្នកប្រែជាស្អាត នោះជាកូនស្រី។ ផ្ទុយទៅវិញ បើស្បែកអ្នកប្រែជាស្រអាប់ ហើយអាក្រក់ជាងមុន មានន័យថា ជាកូនប្រុស។
- ប្រសិនជាអ្នកចូលចិត្តញ៉ាំជូរ និងប្រៃ នោះជាកូនប្រុស ប៉ុន្តែបើអ្នកចូលចិត្តពិសារផ្អែម និងទឹកផ្លែឈើ នោះជាកូនស្រី។
- នៅពេលដែលអ្នកមានកូនប្រុស នោះអ្នកនឹងអាចបរិភោគច្រើនជាងមុន ដោយញ៉ាំសាហាវតែម្តង។
- ប្រសិនជាអ្នកមានកូនប្រុស នោះគេនឹងកម្រើកដោយធាក់ ប៉ុន្តែបើកូនស្រីវិញ នឹងកម្រើករាងកាយទាំងមូល។ ដូចនេះ អ្នកអាចមើលតាមទម្លាប់ទាំងនេះ ដើម្បីដឹងថាកូនក្នុងផ្ទៃគឺប្រុសឬស្រី៕