Join with Health.com.kh on Telegram

ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញអ្នកថា ថ្លើមអ្នកមិនមានបញ្ហាឡើយ។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាអ្នកអាចគេងលក់ដល់ភ្លឺ ដោយអាចគេងលក់ស្រួល មានន័យថា ថ្លើមអ្នកនៅមានសុខភាពល្អនោះទេ។ ផ្ទុយទៅវិញ បើថ្លើមអ្នកកើតមានបញ្ហា នោះអ្នកនឹងមិនអាចគេងលក់ស្រួលឡើយ ដោយតែងតែក្រោកឡើងនៅពាក់កណ្តាលយប់ទៀតផង។
  2. នៅពេលដែលអ្នកមិនដែលងងុយគេងសោះក្នុងពេលព្រឹក មានន័យថាថ្លើមអ្នកនៅល្អនៅឡើយទេ។ ប៉ុន្តែបើអ្នកតែងតែងងុយគេងក្នុងម៉ោងការងារ ហើយពេលយប់បែរជាគេងមិនលក់សោះ មានន័យថា អ្នកគួរតែទៅពិនិត្យមើលថ្លើមអ្នកហើយ ដើម្បីអាចព្យាបាលបានទាន់ពេល។
  3. ប្រសិនជាពេលដែលអ្នកគេងតែងតែនិយាយខ្លួនឯង ខាំធ្មេញ និងរវើលរវាយដើរពេញបន្ទប់ មានន័យថាជាតិពុលក្នុងថ្លើមអ្នកកំពុងតែដែលស្តុកក្នុងនោះហើយ។ ប៉ុន្តែបើអ្នកគេងមិនមានអាការៈទាំងនេះទេ ថ្លើមអ្នកដំណើរការល្អទេ៕