Join with Health.com.kh on Telegram

​មិនដឹងថា អាហារ​អ្វី​ឆ្ងាញ់ ហើយ​ជួយ​អ្នក​ក្នុង​របប​អាហារ​មែន​ទេ​? មិន​ពិបាក​ទេ អ្នក​ត្រូវ​ញ៉ាំ​កាឡូរី​តិច​។ អាហារ​មួយចំនួន​អាចជួយ​ឱ្យ​អ្នក​ស្រក​ទំងន់​បាន ព្រោះ​វា​ជួយ​អ្នក​ឱ្យមាន​អារម្មណ៍​ឆ្អែត​បានយូរ និង​ជួយ​ទប់ស្កាត់​ការ​ឃ្លាន​។ ហើយ​អាហារ​ខ្លះ​ថែមទាំង​ជួយ​សម្រួល​ដល់​ដំណើរការ​រំលាយ​អាហារ​របស់​អ្នក​ទៀតផង​។ ដូច្នេះ សូមកុំ​រំលង​អាហារ​ទាំងនេះ​៖

1.​សណ្តែក​
​សណ្តែក គឺជា​ប្រភព​ប្រូតេអ៊ីន​ដ៏​អស្ចារ្យ​។ វា ក៏មាន​ជាតិ​សរសៃ​ខ្ពស់ និង​យឺត​ក្នុងការ​រំលាយ​។ នោះ​មានន័យថា​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ ដែល​អាច​រារាំង​អ្នក​មិនឱ្យ​ញ៉ាំ​ច្រើន​។

2.​ស៊ុប
​ចាប់ផ្តើម​អាហារ​ជាមួយ​ស៊ុប​មួយ​កូនចាន ដូច្នេះ​អាច​ឲ​អ្នក​ញ៉ាំ​អាហារ​បន្ទាប់​តិចជាង​មុន​។

3.​សូកូឡា​ខ្មៅ​
​នៅក្នុង​ការសិក្សា​មួយ បង្ហាញថា អ្នក​ដែល​ញ៉ាំ​សូកូឡា​ខ្មៅ គឺ​ញ៉ាំ​អាហារ​បន្ទាប់​តិចជាង អ្នក​មិន​ញ៉ាំ​សូកូឡា​ខ្មៅ​។​

4.​ស៊ុប​បន្លែ​
​បន្លែ​ដែលមាន​សុខ​ភាពល្អ​ទាំងនោះ បាន​បន្ថែម​បរិមាណ​កាឡូរី​ទាប​ទៅក្នុង​ម្ហូប ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។

5.​ស៊ុត​និង​សាច់ក្រក​
​អាហារ​ពេលព្រឹក ដែល​សំបូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន អាចជួយ​អ្នក​ទប់ទល់​ការទទួល​ទាន​អាហារសម្រន់​ពេញ​មួយថ្ងៃ​។​

6.​គ្រាប់​ធញ្ញជាតិ​
​សូម​ជ្រើស​រើសយក គ្រាប់​ធញ្ញជាតិ ដូចជា អាល់​ម៉ុ​ន សណ្តែកដី វ៉ាល់​ណាត់ ឬ​គ្រាប់សណ្តែក​មួយ​ក្តាប់​តូច សម្រាប់​ជា​អាហារសម្រន់​របស់​អ្នក​។ ការស្រាវជ្រាវ​បង្ហាញថា អ្នក​បរិភោគ​គ្រាប់​ធញ្ញជាតិ​ទាំងនេះ ជា​អាហារសម្រន់ នឹង​បរិភោគ​តិចជាង​មុន​នៅពេល​បរិភោគ​អាហារ​លើក​ក្រោយ​។

7.​ផ្លែ​ប៉ោម​
​គួរ​ជ្រើសរើស​ការទទួល​ទាន​ផ្លែ​ប៉ោម​ទាំងមូល ជាជាង​ទឹក​ផ្លែ​ប៉ោម ព្រោះថា ផ្លែឈើ​ទាំងមូល​បង្អាក់​ចំណង់​អាហារ ដោយសារ​ផ្លែឈើ​ឆៅ​មាន​ជាតិ​សរសៃ​ច្រើន​។

8.ទឹកដោះគោ​ជូរ​
​ទឹកដោះគោ​ជូរ អាច​ល្អ​សម្រាប់​ទំហំ​ចង្កេះ​របស់​អ្នក​។​
​ក្នុងចំណោម​អាហារ​ទាំងអស់ ទឹកដោះគោ​ជូរ​ឫ​យ៉ា​អួរ ត្រូវបាន​តាមដាន​ឃើញថា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ នឹង​ការ​សម្រក​ទម្ងន់​។ នោះ​មិន​បង្ហាញថា​ទឹកដោះគោ​ជូរ បង្ក​ការ​សម្រក​ទម្ងន់​នោះទេ ប៉ុន្តែ​វា​លេចធ្លោ​ជាងគេ​ក្នុងចំណោម​អាហារ​ដទៃទៀត​។

9.​ក្រូចថ្លុង​
​ត្រូវ​ហើយ​ក្រូចថ្លុង ពិតជា​អាចជួយ​អ្នក​សម្រក​ទម្ងន់​បានជា​ពិសេស​ប្រសិនបើ​អ្នក​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​។ ប៉ុន្តែ ទឹក​ក្រូចថ្លុង​មិនមាន​លក្ខណៈសម្បត្តិ “​ដុតបំផ្លាញ​ខ្លាញ់​” ទេ – វា​ប្រហែលជា​បាន​ជួយ​មនុស្ស​ឱ្យមាន​អារម្មណ៍​ឆ្អែត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង