​ស្ត្រី​ដែល​បាត់​រដូវ​យ៉ាងហោចណាស់ បី​ខែ​ហើយ​ទើប​ចាត់ទុកថា​មិន​មក​រដូវ​ខុសធម្មតា​។ មូលហេតុ​នៃ​ការ​មិន​មក​រដូវ​ញឹកញាប់​បំផុត​នោះ​គឺ​ការ​មាន​ផ្ទៃពោះ​។ មូលហេតុ​ផ្សេងៗ​ទៀត​មាន​ដូចជា មាន​បញ្ហា​នៅ​សរីរាង្គ​បន្ត​ពូជ ឬ​ក្រពេញ​បន្ត​ពូជ​ដែល​ជួយ​សម្របសម្រួល​កម្រិត​អ័រម៉ូន​។ ការព្យាបាល​លើ​មូលហេតុ​របស់​វា​ច្រើនតែ​ដោះស្រាយ​ការ​មិន​មក​រដូវ​បាន​។


​កត្តា​ដែល​អាច​ប្រឈម​នឹង​ការ​មិន​មក​រដូវ​កាន់តែ​ខ្លាំង​នោះ​មានដូចជា​៖

  • ​ប្រវត្តិ​គ្រួសារ​៖ បើសិន​ជា​ស្ត្រី​ផ្សេងៗ​ទៀត​ក្នុង​គ្រួសារ​ធ្លាប់មាន​អា​ការៈមិន​មក​រដូវ អ្នក​ប្រហែល​ជា​ទទួល​កេរ​មរតក​នេះ​ដែរ​ហើយ​។
  • ​មាន​បញ្ហា​នៃ​ការ​ញ៉ាំ​៖ បើសិន​ជា​អ្នក​មាន​បញ្ហា​នៃ​ការ​ញ៉ាំ​ដូចជា មិន​ឃ្លាន​អាហារ ឬ​ញ៉ាំ​ច្រើន អ្នក​ទំនងជា​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​មិន​មក​រដូវ​ដែរ​។
  • ​ហាត់​កីឡាអត្តពលកម្ម​៖ ការហាត់​កីឡាអត្តពលកម្ម​ខ្លាំងក្លា​ពេក​អាច​បង្កើន​ការ​ប្រឈម​នឹង​អា​ការៈមិន​មក​រដូវ​ដែរ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង