​សម្លី​អនាម័យ​គឺជា​មិត្ត​ល្អ​របស់​នារី​គ្រប់រូប ព្រោះ​វា​នៅ​ជាមួយ​នារី​នៅ​រៀងរាល់​ខែ ដូចនេះ​នៅ​មុនពេល​ដែល​អ្នក​ប្រើ​វា អ្នក​គួរតែ​ប្រយ័ត្ន​ពី​កន្លែង​ទុកដាក់ និង​របៀប​នៃ​ការប្រើ​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ការប្រុងប្រយ័ត្ន​ទាំងនោះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

មិន​ត្រូវ​ទិញ​ច្រើន​
អ្នក​មិន​ត្រូវ​ទិញ​សម្លី​អនាម័យ​ច្រើន​មក​ទុក​នៅ​ផ្ទះ​នោះទេ ព្រោះ​សម្លី​អនាម័យ​សុទ្ធតែ​មាន​ថ្ងៃ​កំណត់ បើ​អ្នក​ទិញ​ច្រើន​ទុក​ប្រើ នោះ​អ្នក​នឹងមិន​មើល​ថ្ងៃ​ផុតកំណត់​ឡើយ​នៅពេល​ដែល​អ្នក​ប្រើ ដូចនេះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ណាស់​។​

មិន​ត្រូវ​ដាក់​នៅ​លើ​ចាន​បង្គន់​
នៅពេល​ដែល​អ្នក​ប្រើ​សម្លី​អនាម័យ អ្នក​មិន​ត្រូវ​ដាក់​លើ​ចាន​បង្គន់​នោះទេ ព្រោះ​មេរោគ​ជាច្រើន​អាច​ជ្រាប​ចូលទៅក្នុង​សម្លី​អនាម័យ​អ្នក​យ៉ាង​ងាយ​នៅពេល​ដែល​អ្នក​ដាក់​លើ​ចាន​បង្គន់​យូរ ដូចនេះ​អ្នក​ងាយ​នឹង​កើត​ជំងឺ​ផ្សេងៗ​ណាស់​។​

មុន​ប្រើ​ត្រូវ​លាងដៃ​
នៅ​មុនពេល​ដែល​អ្នក​ប្រើ​សម្លី​អនាម័យ អ្នក​ត្រូវ​តែ​លាងដៃ ព្រោះ​ដៃ​របស់​អ្នក​តែងតែ​កាន់ និង​ប៉ះ​របស់​ជាច្រើន ដូចនេះ​មេរោគ​ទាំងនោះ​នឹង​នៅ​លើ​ដៃ​អ្នក​ទាំងអស់ ហើយ​នៅពេល​ដែល​អ្នក​កាន់​សម្លី​អនាម័យ មេរោគ​ទាំងនោះ​នឹង​ចូល​ទៅក្នុង​សម្លី​អនាម័យ​អ្នក​ដោយ​មិន​ដឹង​ខ្លួន​។​

សម្លី​អនាម័យ​ដែល​ផ្ទុក​បាន​ច្រើន​
ទោះបីជា​អ្នក​រវល់​យ៉ាងណាក៏ដោយ​ក៏​អ្នក​មិន​គួរ​ជ្រើសរើស​ប្រើ​សម្លី​អនាម័យ​ដែល​អាច​ផ្ទុក​បាន​ច្រើន​ដែរ ព្រោះ​នៅពេល​ដែល​វា​ផ្ទុក​បាន​ច្រើន ហើយ​អ្នក​មិនសូវ​ផ្លាស់ប្តូរ នោះ​មេរោគ​នឹង​អាច​ចូល​ទៅ​នៅ​បាន​ដូចគ្នា​។​

ផ្លាស់ប្តូរ​ឲ្យបាន​ញឹកញាប់​
ទោះបីជា​សម្លី​អនាម័យ​អ្នក​ប្រលាក់​បន្តិច​ក៏ដោយ​ក៏​អ្នក​ត្រូវ​តែ​៣​ម៉ោង​ប្តូរ​ម្តង​ដែរ ទើប​វា​ល្អ​ចំពោះ​សុខភាព​អ្នក​។​

មិន​ត្រូវ​ដាក់​ក្នុង​កាបូប​នោះទេ​
មាន​នារី​មួយចំនួន​តែងតែ​ទុក​សម្លី​អនាម័យ​ក្នុង​កាបូប​រយៈពេល​យូរ​ដើម្បី​ទុក​ប្រើ​នៅ​ពេល​ដែល​មក​រដូវ​ភ្លាមៗ នេះ​ជា​ទង្វើ​ដែល​ខុស ព្រោះ​នៅពេល​ដែល​អ្នក​ទុក​ក្នុង​កាបូប នោះ​វា​ជា​កន្លែង​ដែល​គ្មាន​អនាម័យ​ទេ នោះ​មេរោគ​នឹង​អាច​ចូល​បាន​យ៉ាង​ងាយ ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យ​អ្នក​កើត​ជំងឺផ្សេងៗ​ណាស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង