​មហារីក​ពងស្វាស ជា​ជំងឺមហារីក ដែល​កើត​ឡើងលើ​បុរស​នៅត្រង់​តំបន់​អវយវៈ​ភេទ​នៅក្រោម​លិង្គ​។ វា​កើតមាន​ដោយ​កម្រ និង​ច្រើនតែ​កើត​លើ​វ័យ​ចន្លោះ ១៥ ទៅ ៣៥​ឆ្នាំ​។ មិនទាន់មាន​ការសិក្សា​ច្បាស់​ពី​មូលហេតុ​របស់​មហារីក​នេះ​នៅឡើយ តែ​គេ​អាច​ដឹងបាន​នៅពេលដែល​កោសិកា​របស់​លំពែង​ចាប់ផ្ដើម​វិ​វត្ត​ជា​ដុំ​មហារីក​។ ជាទូទៅ​កោសិកា គឺ​ស្វ័យ​ដំឡើង​ទ្វេរ​តាម​ធម្មតា តែ​នៅពេល​មាន​កោសិកា​មហារីក​កើត​ឡើង​ការ​ស្វ័យ​ដំឡើង​ទ្វេ​នេះ​នឹង​ចាប់​កើន​ឥតឧបមា និង​បង្ក​ទៅជា​ដុំ​តែម្ដង​។​

​ខាងក្រោម​នេះ ជា​រោគសញ្ញា​មួយចំនួន​នៃ​ជំងឺមហារីក​ពងស្វាស ដែល​អាច​កើតមាន​៖

.​ឡើង​ដុំ​រីក​ធំ​លើ​ពងស្វាស​
.​ធ្ងន់​ពងស្វាស​មួយ​ចំហៀង​
.​ឈឺ​អួល​ក្នុង​ពោះ និង​ម្ដុំ​ក្រលៀន​
.​មាន​ដក់​ទឹក​ក្នុង​ពងស្វាស​
.​ឈឺចាប់​ពិបាក​ទ្រាំ​ត្រង់​ពងស្វាស​
.​ឡើង​ដុំ​នៅ​ដោះ​
.​ឈឺ ឬ រោយ​ខ្នង​

​បើសិន​អ្នក មានការ​ឈឺចាប់ ឬ​ឡើង​ដុំ​នៅ​ពងស្វាស គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង