​មាន​អ្នកខ្លះ​ក្រោយ​ពេល​សម្រាលកូន​រួច ពោះ​មិនអាច​ស្រក​បានឡើយ គឺ​នៅតែ​ប៉ោង​ដដែល តាមពិត​ទៅ​នេះ​មិនមែន​ជា​ក្បាលពោះ​ទេ គឺ​អ្នក​កំពុងតែ​មាន​ផ្ទៃពោះ​ហើយ តើ​វា​ជា​រឿង​ល្អ​ឬ​ទេ​ដែល​ទើបនឹង​បង្កើតកូន​រួច ហើយ​មាន​ផ្ទៃពោះ​ភ្លាម​? តើ​សម្រាលកូន​ហើយ​ប៉ុន្មាន​ខែ​ទើប​អាច​រួម​ភេទ​បាន​នោះ​?


​តាមពិត​ទៅ​ពេល​ដែល​អ្នក​ទើប​នឹង​សម្រាលកូន​ហើយ​ភ្លាម អ្នក​មិន​គួរ​ឆាប់​រួមភេទ​នោះទេ ដោយ​អ្នក​អាច​ចាំ​ដល់​ក្រោយ​៦​អាទិត្យ ឬ​២​ខែ​ទើប​ចាប់ផ្តើម​រួមភេទ មិន​ថា​អ្នក​ដែល​កើត​ដោយ​ធម្មជាតិ ឬ​វះ​ឡើយ ព្រោះ​ក្រោយពេល​ដែល​អ្នក​សម្រាល​ហើយ​ភ្លាម ស្បូន​ត្រូវ​ការបញ្ចេញ​ឈាម​កង្វក់​ទាំងឡាយ​មក​ក្រៅ​អស់ ដូចនេះ​បើ​អ្នក​រួម​ភេទ​នៅពេលនេះ វា​នឹង​ពិបាក ហើយ​ថែមទាំង​អាច​នាំ​មេរោគ​ទៅ​ក្នុង​ខ្លួន​អ្នក​ទៀតផង ម្យ៉ាងទៀត​វា​នឹង​រារាំង​មិន​ឲ្យ​ឈាម​ទាំង​នោះ​អាច​បន្ត​បញ្ចេញ​មក​ក្រៅ​បាន​អស់​ឡើយ ហើយ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ជំងឺឆ្លង​ផ្សេងៗ​យ៉ាង​ងាយ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​ប៉ះពាល់​ដល់​ស្បូន​អ្នក​ទៀតផង ដែល​មិន​អាច​ធ្វើឲ្យ​វា​ឆាប់​ត្រឡប់​មក​រូបរា​ង​ដើម ជាងនេះទៅទៀត ក្រោយពេល​ដែល​ទើបនឹង​សម្រាល​រួច អ្នក​ម្តាយ​ប្រហែលជា​គ្មាន​អារម្មណ៍​ក្នុងការ​រួមភេទ​នោះទេ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​ទាំងពីរ​បាន ក្រៅ​ពី​ហេតុផល​ទាំងនេះ ការ​សម្រាលកូន​ញឹក​ពេក​ក៏​មិន​ល្អ​ដែរ អ្នក​គួរតែ​ឃ្លាត​២​ឆ្នាំ​ទើប​បង្កើរ​កូន​មួយ​ទៀត នោះ​វា​នឹង​មិន​ងាយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង