​ចំពោះ​ស្ត្រី​ដែល​ធ្លាប់តែ​ជួប​បញ្ហា​ឈឺចាប់​ជាប់ ឬ​ម្តង​ហើយ​ម្តងទៀត ក្នុងពេល​រួមភេទ មិនគួរណា​ទុក​រឿងនេះ​ចោល ដោយ​មិន​ខ្វាយខ្វល់ ឬ​រក​ដំណោះស្រាយ​ឡើយ​។ ការឈឺចាប់​ក្នុងពេល​រួមភេទ គឺជា​បញ្ហា​ញឹកញាប់​មួយ ដែល​អាច​បណ្តាលមកពី​កត្តា​រាងកាយ ឬ​កត្តា​ផ្លូវចិត្ត ប៉ុន្តែ រឿង​ទាំងនេះ គឺ​ងាយស្រួល​ក្នុង​ការព្យាបាល​ទេ​។

​ថ្វី​បើ​ការឈឺចាប់​ក្នុងពេល​រួមភេទ ក៏​អាច​កើតឡើង​លើ​មនុស្ស​ប្រុស​ដែរ​នោះ ប៉ុន្តែ មនុស្ស​ស្រី​ច្រើន​តែ​ជួប​ករណីនេះ​ញឹកញាប់​ជាង ជាពិសេស ស្ត្រី​ក្រោយពី​រាំងរដូវ​រួច​តែម្តង​។ ការឈឺចាប់​នៅ​ប្រដាប់ភេទ អាច​កើតឡើង​ក្នុងពេល ឬ​ក្រោយ​ពី​រួមភេទ​។​

បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ឈឺចាប់ ក្នុងពេល​រួមភេទ​មែន អ្នក​អាច​ធ្វើ​រឿង​ធម្មតាៗ ដូចខាងក្រោម​នេះ​សិន​ទៅ មុន​ពេល​រួមភេទ ៖
•​ ​នោម​ឲ្យអស់​
•​ ​ងូតទឹក​ក្តៅ​ឧណ្ហៗ​
•​ ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​
•​ ​ប្រើ​ទឹករំអិល​សម្រាប់​ការ​រួមភេទ​
•​ ​ស្អំ​ទឹកកក​នៅ​បបេរ​ទ្វារមាស​
•​ ​ជជែក​គ្នា​អំពី​ការឈឺចាប់​របស់​អ្នក​ជាមួយ​ដៃគូ​សិន​។​

អ្នកជំនាញ​បាន​ណែនាំ​ទៀតថា ចូរ​ព្យាយាម​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​រួមភេទ ធម្មតា​ផង​ដូចជា ប្តូរ​ក្បាច់​រួមភេទ​ណា ដែល​អាច​កាត់បន្ថយ​អា​ការៈឈឺចាប់​។ ក្រៅពី​នេះ​ការ​បរ​បោស​អង្អែល មុន​ពេល​រួមភេទ​យូរ អាច​នឹង​ជួយ​ផ្តល់​ពេលវេលា ភ្ញោ​ចអារ​ម្មណ៍​ផ្លូវភេទ​កាន់តែ​ល្អ និង​បង្កើន​ការបញ្ចេញ​ទឹករំអិល ពី​ទ្វារមាស​បាន​កាន់តែ​ច្រើន​ផង​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង