ការសម្អាតបន្សាបជាតិពុលពីក្នុងរាងកាយ គឺចាំបាច់ណាស់ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគួរធ្វើយ៉ាងណាទើបអាចកម្ចាត់ជាតិពុលបានយ៉ាងងាយ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗសម្អាតបន្សាបជាតិពុលក្នុងរាងកាយតាមបែបធម្មជាតិជាមួយអាហារ ៖
១. រមៀត
ការរួមបញ្ចូលរមៀត ឬម្សៅរមៀតក្នុងរបបអាហារអាចជួយសម្រួលការរំលាយអាហារនិងកម្ចាត់ជាតិពុលពីក្នុងរាងកាយគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែក្រៅពីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយហើយនោះ រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយបន្សាបជាតិពុលគួរឱ្យកត់សម្គាល់។
២. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ក្រៅពីមានសមត្ថភាពក្នុងការបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អហើយនោះ ផ្កាខាត់ណាខៀវមានផ្ទុកសារធាតុ phytonutrients ដែលជួយគាំទ្រដល់ដំណើរការនៃការបន្សាបជាតិពុលពីក្នុងរាងកាយ។
៣. បន្លែបៃតង
បន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន C វីតាមីន k ជាតិសសៃ ក្លរ៉ូភីល និងសារធាតុ phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្សាបជាតិពុល ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកទៀតផង។
៤. ផ្លែប៉ោម
ផ្លែប៉ោមប្រសើរណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងពោះវៀនដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ និងវីតាមីន C ដែលសារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញធ្វើឱ្យមុខងារពោះវៀនកាន់តែប្រសើរឡើង។ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អនៃជាតិទឹកនិងជាតិសសៃដែលចាំបាច់សម្រាប់ការស្រកទម្ងន់។ ការទទួលទានផ្លែប៉ោមក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមក្នុងខួរក្បាលផងដែរ។
៥. ក្រូចថ្លុង
ផ្លែក្រូចថ្លុងមានផ្ទុកសារធាតុ nootkatones ដែលជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយនិងជម្រុញការស្រកទម្ងន់។ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយឱ្យឆ្អែតបានយូរ និងរក្សាតុល្យភាពនៃកម្រិតជាតិស្ករក្នុងឈាម។ ដើម្បីបន្សាបជាតិពុលក្នុងរាងកាយ ចូរព្យាយាមទទួលទានផ្លែក្រូចថ្លុងម្ខាងរាល់ពេលអាហារសម្រាប់រយៈពេល ១ សប្តាហ៍។
៦. ខ្ទឹមស
ក្រៅពីបង្កើនរសជាតិនិងក្លិនឈ្ងុយដល់អាហារហើយនោះ ខ្ទឹមសក៏មានប្រសិទ្ធភាពកម្ចាត់ពពួកប៉ារ៉ាស៊ីត បាក់តេរី និងវីរុសផ្សេងទៀតពីក្នុងរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
៧. ខ្ញី
ខ្ញីក៏ជួយកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីក្នុងរាងកាយបានយ៉ាងប្រសើរផងដែរ។ មិនត្រឹមតែជួយលាងសម្អាតក្នុងរាងកាយកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែខ្ញីក៏ជួយព្យាបាលការរលាកផ្សេងៗក្នុងរាងកាយផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុក៕