នៅក្នុងអត្ថបទមុន អ្នកធ្លាប់ដឹងមកហើយអំពីគុណប្រយោជន៍របស់កាហ្វេចំពោះសុខភាពអ្នក។ ទន្ទឹមនឹងផលវិជ្ជមានទាំងនោះ កាហ្វេក៏ផ្តល់មកវិញនូវគុណវិបត្តិមួយចំនួនផងដែរ។ ខាងក្រោមនេះ គឺជាផលអវិជ្ជមានដែលអ្នកអាចនឹងទទួលបានពីជាតិកាហ្វេអ៊ីន៖
-កាហ្វេខូចគុណភាពអាចមានជាតិពុល
កាហ្វេ ដែលខូចគុណភាព អាចមិនស្អាត ដែលអាចបណ្តាលឱ្យអ្នកមានជំងឺឈឺក្បាលឬមានអារម្មណ៍មិនល្អជាទូទៅ។
-កាហ្វេអាចសម្លាប់អ្នក
ប្រសិនបើអ្នកផឹកកាហ្វេច្រើនពេក នៅអ្នកអាចនឹងក្អួតចង្អោរ ដែលមូលហេតុនេះអាចសម្លាប់អ្នកបាន។
-កាហ្វេអាចបណ្តាលឱ្យគេងមិនលក់ និងមិនស្រួលខ្លួន
ចំនួនអតិបរិមានៃជាតិកាហ្វេអ៊ីនដែលត្រូវបានណែនាំគឺ ៤០០ មីលីក្រាម ដែលជាចំនួនក្នុងបរិមាណកាហ្វេ ៤ ពែង។ ប្រសិនបើអ្នកងាយរងផលប៉ះពាល់ជាតិកាហ្វេអ៊ីនសូមប្រយ័ត្នជាមួយកាហ្វេ។ អ្នកប្រហែលជាដឹងរួចហើយថាតើចំនួនកាហ្វេ និងកាហ្វេប្រភេទណាដែលសមនឹងអ្នកឬមិនសមនឹងអ្នក។
-កុំផឹកច្រើនជាងមួយពែងក្នុងមួយថ្ងៃប្រសិនបើអ្នកមានផ្ទៃពោះ។
ការសិក្សា អំពីឥទ្ធិពលរបស់កាហ្វេ លើទារកមានភាពចម្រូងចម្រាស ប៉ុន្តែរឿងមួយច្បាស់ណាស់ថាប្រសិនបើអ្នកផឹកកាហ្វេពេលមានផ្ទៃពោះ កាហ្វេអ៊ីនក៏នឹងឈានដល់ទារកដែរ ហើយកូនរបស់អ្នកងាយនឹងទទួលជាតិកាហ្វេអ៊ីនខ្លាំងណាស់។ ដូច្នេះ ប្រសិនបើអ្នកជាអ្នកផឹកកាហ្វេដ៏ខ្លាំងក្លាមួយរូប ហើយមិនអាចបញ្ឈប់ការផឹកវាពេលមានផ្ទៃពោះបាន យ៉ាងហោចណាស់ត្រូវកាត់បន្ថយការទទួលទានកាហ្វេរបស់អ្នកអោយបានមួយកែវក្នុងមួយថ្ងៃ។
-ប្រសិនបើអ្នកមានកូលេស្តេរ៉ុលខ្ពស់ សូមជ្រើសរើសកាហ្វេច្រោះ
-កាហ្វេសម្រាប់កុមារអាចបង្កើនការគេងនោម
ការស្ទង់មតិមួយបានរាយការណ៍ថាការទទួលទានជាតិកាហ្វេអ៊ីនរបស់ក្មេងអាយុ ៥-៧ ឆ្នាំ អាចបង្កើនការគេងនោម៕