អ្នកប្រហែលជាធ្លាប់ឆ្លងកាត់ការដកដង្ហើមខ្លី ហើយពេលខ្លះអាចញឹកញាប់ ទាំងមិនដឹងច្បាស់ថា តើវាបណ្តាលមកពីអ្វី។ ការដកដង្ហើមខ្លីៗ អាចបណ្តាលមកពី ការធ្វើលំហាត់ប្រាណនៅពេលដែលអ្នកមានបញ្ហា ដូចជាជំងឺរលាកសួត ជំងឺហឺត ជំងឺខ្សោយបេះដូង ឬមហារីកសួត។ អ្នកក៏នឹងមានបញ្ហាដកដង្ហើមខ្លី ប្រសិនបើអ្នកមានស្ថានភាពដូចនេះ ទោះបីអ្នកមិនបានបញ្ចេញលំហាត់ប្រាណក្តី៖
-ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ
-ជំងឺស្ទះសួត
-ការពុលកាបូនម៉ូណូស៊ីត
-ប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងរ
-ចុកពោះ
-ជំងឺហឺត
-ការរលាកសួត
-សម្ពាធឈាមទាប
-បញ្ហាបេះដូង
-លើសទម្ងន់
-ជក់បារី
-មហារីកសួត
-បាក់ឆ្អឹងជំនីរ
-ការថប់បារម្ភ
-ភាពស្លេកស្លាំង៕