​ការដែល​ក្រឡេក​មើលទៅ​ឃើញ​ល្អ​ស្អាត​នៃ​រាងកាយ​ខាងក្រៅ​របស់​អ្នក មិនមែន​គ្រាន់តែ​សម្តៅលើ​ការផលិត​ផល​ប៉ុណ្ណោះ​ទេ​។ របប​អាហារ ដែលមាន​ជីវជាតិ ក៏​ជួយ​ជម្រុញ​នូវ​ភាពស្រស់ស្អាត​របស់​អ្នក​ផងដែរ​។ អត្ថបទ​នេះ នឹង​បង្ហាញ​អ្នក​អំពី​អាហារ​មួយចំនួន ដែល​ជួយ​ជម្រុញ​ឲ​សក់​របស់​អ្នក​ដុះ​ក្រាស់ និង ក្រចក​រឹងមាំ​។​

​តើ​អាហារ​ទាំងនោះ មាន​អ្វី​ខ្លះទៅ​? មែនហើយ​! វា​ជា​អាហារ​សាមញ្ញៗ ដែល​អ្នក​នឹងមិន​ពិបាក​ក្នុងការ​ស្វែងរក​វា​ឡើយ​…. អាហារ​ទាំងនោះ​មានដូចជា​៖ សាច់​ក្រហម​, ផ្លែ​ប្ល៊ូ​បឺ​រី​, គ្រាប់​អាល់​ម៉ុ​ន​, ស្រា​បៀរ​, អយ​ស្ទ័​រ​, ទឹកដោះគោ​, ស៊ុត​, ត្រី​សាល​ម៉ុ​ន​, គ្រាប់​វ៉​ល​ណាត់​, ប្រេងដូង​។​

​ដូច្នេះហើយ អ្នក​គួរ​បន្ថែម​ប្រភេទ​អាហារ​ណាមួយ​ខាងលើនេះ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ទោះ​មិនបាន​គ្រប់មុខ​ទាំងអស់​ក៏ដោយ ហើយ​អ្នកនឹង​ឃើញ​លទ្ធផល​គួរ​ឲ​ភ្ញាក់ផ្អើល​!​