Join with Health.com.kh on Telegram

​កុមារ​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ និង​ប្រភេទ ២ ។ ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម គឺមាន​សារៈសំខាន់​ជាពិសេស​ចំពោះ​មនុស្ស​វ័យក្មេង ព្រោះ​ជំងឺ​នេះ​អាច​បំផ្លាញ​សរីរាង្គ​សំខាន់ៗ ដូចជា​បេះដូង និង​តម្រងនោម​។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១
​ទំរង់​ជំងឺ​ទឹកនោមផ្អែម ជំងឺ​អូ​តូ​អ៊ុយ​មីន​ច្រើនតែ​ចាប់ផ្តើម​ក្នុង​វ័យ​កុមារភាព​។ រោគសញ្ញា​សំខាន់​មួយ​គឺ​ការ​នោម​ញឹក​។ កុមារ ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ អាច​ចាប់ផ្តើម​នោម​ដាក់​គ្រែ​ញឹកញាប់ បើសិន​គេ​មិន​ធ្លាប់​នោម​ដាក់​គ្រែ​ពីមុនមក​។​

​ការ​ស្រេកទឹក​ខ្លាំង អស់កម្លាំង និង​ឃ្លាន ក៏​ជា​រោគសញ្ញា​នៃ​ស្ថានភាព​នេះដែរ​។ វា​សំខាន់​ណាស់ ដែល​កុមារ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ត្រូវបាន​ព្យាបាល​ភ្លាមៗ​។ ជំងឺ​នេះ អាច​បណ្តាលឱ្យមាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​ខ្វះ​ជាតិ​ទឹក ដែល​អាចជា​ការសង្គ្រោះ​បន្ទាន់​ខាង​វេជ្ជសាស្ត្រ​។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២
​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ធ្លាប់​ត្រូវបាន​គេ​ហៅថា “​ទឹកនោមផ្អែម​អនីតិជន​” ពីព្រោះ​ប្រភេទ​ទី ២ កម្រ​កើតមាន​ណាស់​ចំពោះ​កុមារ​។ ឥឡូវនេះ ដែល​កុមារ​កាន់តែ​ច្រើនឡើង​ទម្ងន់​ឬ​ធាត់​, ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ កំពុង​កើតមាន​ជាទូទៅ​នៅក្នុង​ក្រុម​អាយុ​នេះ​។​

​ប្រហែលជា ៤០ ភាគរយ​នៃ​កុមារ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ មិនមាន​រោគសញ្ញា​អ្វី​ឡើយ​។ ជារឿយៗ​ជំងឺ​នេះ ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ក្នុងអំឡុងពេល​ពិនិត្យ​រាងកាយ​។​

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដែល​មិនបាន​ព្យាបាល​អាច​បង្កឱ្យមាន​ផលវិបាក​ពេញ​មួយជីវិត​រួមមាន​ជំងឺ​បេះដូង ជំងឺ​តម្រងនោម និង​ពិការភ្នែក​។ ការ​ញ៉ាំ និង​ហាត់ប្រាណ ដែលមាន​សុខភាព​ល្អ អាចជួយ​ឱ្យ​កូន​អ្នកគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការពារ​បញ្ហា​ទាំងនេះ​។​

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ច្រើនតែ​កើតមាន​ចំពោះ​យុវវ័យ​។ រៀន​ពី​របៀប​សម្គាល់​សញ្ញា ដូច្នេះ​អ្នក​អាច​រាយការណ៍​ទៅ​វេជ្ជបណ្ឌិត​របស់​កូន​អ្នក​៕​