ភាគច្រើននៃពួកយើងប្រហែលជាស្គាល់ម្សៅ Baking soda ប៉ុន្តែប្រាកដជាមិនធ្លាប់ដឹងទេថាម្សៅពណ៌សៗនេះមានប្រយោជន៍ចំពោះសុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ម្សៅ Baking soda អាចប្រើសម្រាប់សម្អាតស្បែក ខាត់ស្បែកកម្ចាត់កោសិកាងាប់ៗ កម្ចាត់ស្បែកក្លៀកដែលឡើងខ្មៅ កម្ចាត់មុន ពិសេសមុនក្បាលខ្មៅ ព្យាបាលស្បែករោលរមាស់ សត្វល្អិតខាំ និងអាឡែកស៊ី។ អ្នកអាចរកទិញម្សៅ Baking Soda បានយ៉ាងងាយនៅតាមបណ្ដាផ្សារទំនើបនានា។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ម្សៅ Baking Soda ដើម្បីដោះស្រាយបញ្ហាស្បែកផ្សេងៗ ៖
- រូបមន្តប្រើប្រាស់ម្សៅ baking soda ៖
១. ម្សៅ Baking soda ជាមួយទឹក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda ១ពែងកន្លះជាមួយទឹកធម្មតា ១ស្លាបព្រាបាយក្នុងចានគោមស្អាតមួយ។ កូរឱ្យសព្វរហូតដល់ល្បាយមានសភាពជាប់គ្នា សឹមលាបម៉ាស្សាលើស្បែកនិងរងចាំរហូតដល់ស្ងួតសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងប្រើប្រាស់កន្សែងទន់ស្អាតផ្ដិតលើមុខថ្នមៗរហូតដល់ស្ងួរ។ ប្រើប្រាស់ផលិតផលផ្ដល់សំណើមតាមក្រោយជាការស្រេច។
២. ម្សៅ baking soda ជាមួយប្រេងដើមតែ
ចាក់ទឹកក្រូចស្រស់ ១ស្លាបព្រាបាយ ឬទឹកក្រូចឆ្មារស្រស់ក្នុងចានគោមមួយ។ បន្ថែមម្សៅ Baking soda ចំនួន ៥ស្លាបព្រាយបាយ និងប្រេងដើមតែ ២ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមប្រើប្រាស់ល្បាយលាបម៉ាស្សាលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ប្រើប្រាស់កន្សែងទន់ស្អាតជូតផ្ដិតថ្នមៗលើមុខឱ្យស្ងួត និងប្រើប្រាស់ផលិតផលផ្ដល់សំណើមតាមក្រោយ។
៣. ម្សៅ baking soda និងទឹកក្រូចស្រស់
លាយទឹកក្រូចស្រស់ ឬទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយជាមួយម្សៅ baking soda ១ស្លាបព្រាយឱ្យសព្វចូលគ្នា។ លាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។ ប្រើប្រាស់កន្សែងទន់ស្អាតជូតផ្ដិតថ្នមៗលើមុខឱ្យស្ងួត និងប្រើប្រាស់ផលិតផលផ្ដល់សំណើមតាមក្រោយ។
៤. ម្សៅ baking soda និងប្រេងដូង
លាយម្សៅ Baking soda និងប្រេងដូងក្នុងបរិមាណស្មើគ្នា។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៥. ម្សៅ Baking soda និងទឹកឃ្មុំ
លាយម្សៅ Baking soda ២ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយ។ លាងសម្អាតស្បែកមុខឱ្យស្អាតជាមុនសិន សឹមលាបល្បាយដែលលាយរួច។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ប្រើប្រាស់កន្សែងទន់ស្អាតជូតផ្ដិតថ្នមៗលើមុខឱ្យស្ងួត និងប្រើប្រាស់ផលិតផលផ្ដល់សំណើមតាមក្រោយ។
សម្គាល់! នៅមុនពេលប្រើប្រាស់ ឬលាបល្បាយត្រូវចាំចំនុចទាំងប៉ុន្មានខាងក្រោមនេះសិន ៖
- លាបម្សៅ baking soda បន្តិចលើផ្នែកណាមួយនៃស្បែកដើម្បីប្រាកដថាស្បែករបស់អ្នកមិនប្រតិកម្មនឹងវា។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺឆៀប ឬក្រហាយក្នុងកំឡុងពេល ៥នាទី លាងសម្អាតចេញជាមួយទឹកត្រជាក់ភ្លាម។
- ប្រសិនបើអ្នកទើបនឹងកោររោមចេញពីស្បែករួច ចូរកុំអនុវត្តរូបមន្តណាមួយខាងលើ។
- ប្រសិនបើអ្នកមានស្បែកដែលរបួស ពងបែក និងរលាក ចូរកុំប្រើប្រាស់ម្សៅ Baking soda។
- ប្រសិនបើអ្នកកំពុងមានបញ្ហារលាកស្បែកដោយសារកម្ដៅថ្ងៃ ចូរចៀសវាងប្រើប្រាស់ Baking soda។
- ប្រសិនបើម្សៅ baking soda ចូរលាងសម្អាតចេញភ្លាមៗជាមួយទឹកត្រជាក់៕