Join with Health.com.kh on Telegram

​តើ​អ្នក​មាន​ដឹង​ទេ​ថា ក្នុងនាម​ជា​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព ដើម្បី​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។ យ៉ាងណាមិញ មាន​របស់​ក្តៅ​ច្រើនណាស់ ដែល​មាន​ក្នុង​ចំណីអាហារ ហើយ​អ្នក​ក៏​ត្រូវតែ​ចៀសវាង អាហារ​ទាំងនេះ​ផង​ដែរ ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាងកាយ​បាន​។ ថ្វីបើ​វា​មិន​មាន​ផល​រំខាន​អ្វី គួរតែ​កត់សម្គាល់​នោះ អ្នក​មិនគួរណា​សាកល្បង​វា​អី​។ អាហារ​ក្តៅៗ ដែល​អ្នក​ត្រូវ​ចៀសវាង​នោះ មានដូចជា ៖

ល្ហុង​
ល្ហុង​ទុំ ប្រហែលជា​មិន​មាន​បញ្ហា​អ្វី​ឡើយ តែ​ករណី​ល្ហុង​ខ្ចី​វិញ គឺ​មិន​មាន​សុវត្ថិភាព សម្រាប់​អ្នកមាន​ផ្ទៃពោះ​ឡើយ​។ ល្ហុង​បៃតង គឺ​មាន​កំហាប់ Latex (​ជ័រ​)​ខ្ពស់ ដែល​ជាហេតុ​នាំ​ឲ្យ​ស្បូន​កន្ត្រាក់​បាន​។ Latex នេះដែរ ត្រូវ​បាន​ប្រាប់ថា អាច​បង្ក​ជា​ការ​រលូត​កូន​បាន​។

ម្នា​ស់​
អ្នក​ប្រហែលជា​គួរតែ​ចៀសវាង ការ​ញ៉ាំ​ម្នាស់​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​ជា​អាហារ​ធ្វើឲ្យ​ក្តៅ និង​ស្បូន​កន្ត្រាក់​បាន​។ ការ​ញ៉ាំ​អាហារ​មួយ​នេះ ត្រូវបាន​គេ​ជឿថា ជំរុញ​ឲ្យ​ឆាប់​ឈឺ​ពោះ​សម្រាល​។

ត្រប់​វែង​
ត្រប់​វែង ក៏​ត្រូវ​បាន​ចាត់ទុកថា​ជា​អាហារ​ក្តៅ​មួយ​ដែរ សម្រាប់​ស្ត្រី​មាន​ផ្តៃពោះ ព្រោះ​វា​មាន​ជីវជាតិ​ទៅ​ភ្ញោ​ចដ​ល់​ការ​មក​រដូវ​។ ម្លេះ​ហើយ ការ​ញ៉ាំ​ត្រប់វែង​ជា​ញឹកញាប់ គឺជា​រឿង​ហាមប្រាម សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង​។

អាហារ​ហឹរ​
អាហារ​ហឹរ​ដូចជា​ម្ទេស និង​ខ្ញី​ស្ងួត គឺជា​របស់​ដែល​ត្រូវ​ចៀសវាង​បំផុត​តែម្តង ក្នុងពេល​មាន​ផ្ទៃពោះ​។ ការ​ញ៉ាំ​របស់​ទាំងនេះ​ច្រើនពេក អាច​ប៉ះពាល់​ដល់​តុល្យភាព​ក្នុង​រាងកាយ​បាន​។

អាហារ​ខ្លាញ់​
អាហារ​មាន​ខ្លាញ់​ច្រើន ជាពិសេស​អាហារ​ចៀន ត្រូវបាន​គេ​ចាត់ទុក​ថា​ធ្វើឲ្យ​ក្តៅ​ដែរ​។ ក្រៅពីនេះ វា​អាច​នឹង​បង្កបញ្ហា ដល់​ផ្លូវ​រំលាយ​អាហារ និង​មាន​ផលវិបាក​ផ្សេងៗ​ជាច្រើន​ទៀត​៕