ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថាកូនបៅឆ្អែតខ្លាំងឬទេ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនតែងតែក្អែរទឹកដោះចេញមកក្រៅ ដោយទោះជាទះខ្នងកូនតិចៗ ក៏នៅតែចេញទឹកដោះ មានន័យថាកូនបៅជ្រុលហើយ ព្រោះក្រពះកូនតូចពេក ដោយមិនអាចផ្ទុកទឹកដោះក្នុងនោះច្រើនឡើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនប៉ះពាល់ដល់សុខភាពកូន។
- ប្រសិនជាទម្ងន់របស់កូន មិនសមស្របនឹងកម្ពស់របស់កូន មានន័យថា កូនអាចនឹងបៅឆ្អែតជ្រុល ទើបទម្ងន់ឡើងរហូត តែកម្ពស់មិនលូតសោះ។ ដូចនេះ អ្នកម្តាយគួរតែមានទម្លាប់កត់ត្រាទម្ងន់ និងកម្ពស់របស់កូន ទើបអាចដឹងថា អ្នកឲ្យកូនបៅជ្រុលឬទេ។
- នៅពេលដែលកូនតែងតែហើមពោះ ដោយយំរករឿងជានិច្ច មានន័យថាកូនបៅឆ្អែតខ្លាំងពេក ទើបកើតអាការៈបែបនេះ។ ដូចនេះ អ្នកម្តាយគួរតែសង្កេតឲ្យបានល្អិតល្អន់ ទើបកូនអាចលូតលាស់បានល្អ៕