ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមិនអាចឲ្យកូនញ៉ាំលាយគ្នា។ តើមានអ្វីខ្លះទៅ?

  • អ្នកមិនគួរឲ្យកូនញ៉ាំខ្ទឹមស និងស្លឹកខ្ទឹមជាមួយគ្នាទេ ព្រោះបើកូនបរិភោគជាមួយគ្នា នឹងធ្វើឲ្យក្រពះ និងពោះវៀនកូនជួបនឹងបញ្ហា ដោយអាចធ្វើឲ្យកូនកើតមានអាការៈរាគ ឬហើមពោះជាដើម។
  • អ្នកមិនគួរឲ្យកូនបរិភោគស្លឹកខ្ទឹមជាមួយតៅហ៊ូទេ ព្រោះអាចធ្វើឲ្យរាងកាយកូនខ្វះកាលស្យូម ដោយអាចធ្វើឲ្យកូនប្រឈមមុខនឹងបញ្ហាឆ្អឹងគ្រប់ពេល។
  • អ្នកមិនគួរឲ្យកូនញ៉ាំទឹកដោះគោជូរជាមួយចេកក្នុងពេលពោះទទេរទេ ព្រោះអាចធ្វើឲ្យក្រពះកូនរងសម្ពាធបាន ព្រោះទឹកដោះគោជូរមានផ្ទុកសារធាតយជូរខ្ពស់។
  • អ្នកមិនគួរឲ្យកូនញ៉ាំការ៉ុត និងឆៃថាវក្នុងពេលតែមួយទេ ព្រោះអាចបង្អាក់មិនឲ្យរាងកាយស្រូបយកវីតាមីនសេពីក្នុងឆៃថាវបានយ៉ាងងាយ។
  • អ្នកក៏មិនគួរឲ្យកូនបរិភោគឪឡឹក និងប៉េងប៉ោះក្នុងពេលតែមួយដែរ ព្រោះអាចធ្វើឲ្យប្រព័ន្ធរាងកាយអ្នកចុះខ្សោយ ដោយងាយធ្វើឲ្យអ្នកកើតមានជំងឺផ្សេងៗណាស់ ព្រោះគ្មានអ្វីទប់ទល់នឹងមេរោគទាំងឡាយ៕