Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការឆុងទឹកដោះគោឲ្យកូនបៅ។ តើមានអ្វីខ្លះទៅ?

ដំបូង អ្នកម្តាយគួរតែប្រើទឹកដែលមានសីតុណ្ហភាពចំនួន៧០អង្សាសេ ដើម្បីឆុងទឹកដោះគោឲ្យកូន ទើបអាចសម្លាប់មេរោគទាំងឡាយ។ បន្ទាប់មក អ្នកម្តាយគួរតែដាក់ទឹកមុនដាក់ម្សៅទឹកដោះគោចូល ព្រោះបើដាក់ម្សៅចូលដបមុនចាក់ទឹកចូល នឹងធ្វើឲ្យម្សៅកកជាដុំៗ។ ជាហេតុដែលធ្វើឲ្យកូនបៅរួច អាចហើមពោះ ឬឈឺពោះបាន។ ជាពិសេស ទឹកដោះគោដែលកូនបៅមិនអស់ មិនគួរទុកយូរហើយយកឲ្យកូនបៅទៀតទេ ព្រោះអាចធ្វើឲ្យកូនឈឺពោះ ឬរាកបានយ៉ាងងាយ៕