ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត និងថោះ
បុគ្គលដែលកើតក្នុងឆ្នាំទាំង២នេះ ក្នុងពេលវ័យក្មេងមិនសូវមានទ្រព្យទេ។ ប៉ុន្តែក្នុងពេលដែលមានអាយុទៅ គេអាចរកឃើញផ្លូវដែលអាចនាំទ្រព្យធំចូលមក។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានយ៉ាងងាយ។
ឆ្នាំមមី និងរកា
អ្នកដែលកើតក្នុងឆ្នាំមមី និងរកា មិនខ្លាចភាពលំបាកទេ ថែមទាំងមិនងាយបោះបង់ចោលអ្វីមួយ។ ជាពិសេស គេមានប្រាជ្ញាខ្ពស់ សេចក្តីក្លាហាន និងចិត្តម៉ត់ចត់។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានប្រាក់ចំណេញខ្ពស់ពីមុខរបរ។
ឆ្នាំកុរ និងម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំកុរ និងម្សាញ់ មានចរិតស្រដៀងគ្នា ដោយមិនចូលចិត្តអួតក្អេងក្អាងឡើយ។ ជាហេតុដែលធ្វើឲ្យគេតែងទទួលបានជោគជ័យក្នុងការងារជានិច្ច។ ដូចនេះ ប្រាក់ធំនឹងចូលមកក្បែរគេជាមិនខានឡើយ៕