Join with Health.com.kh on Telegram

ការបន្ថែម​គ្រាប់​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​គឺជា​ជម្រើស​ដ៍​ល្អ​មួយ​សម្រាប់​បេះដូង​របស់​អ្នក ហើយ​វា​អាច​បន្ទាប​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ទៀតផង​។ គ្រាប់​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ដែល​មាន​អ៊ីត្រូ​ហ្សែ​ន​តិច (unsaturated fats) ដែល​ជា​ជាតិ​ខ្លាញ់​ល្អ​ជួយ​លាង​សម្អាត​សរសៃឈាម​របស់​អ្នក​និង​ជួយ​ឲ្យ​ពោះវៀនធំ​មានដំណើរ​ល្អ​។ បន្ថែម​ពីលើ​នេះ​ទៀត​គ្រាប់​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ឆ្អែ​ត​បាន​យូរ​ជាងអាហារ​ស​ម្រន់​ផ្សេងទៀត​។ បើទោះបីជា​គ្រាប់​ផ្លែឈើ​ទាំងអស់​សុទ្ធតែ​មាន​សារសំខាន់​ចំពោះ​សុខភាព​របស់​អ្នក​ក៏ដោយ ប៉ុន្តែ​កម្រិត​នៃ​សារធាតុចិញ្ចឹម​របស់​វា​មាន​ខុសៗ​គ្នា​។​

​ខាងក្រោម​នេះ​គឺជា​គ្រាប់​ផ្លែ​ឈើ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​៖

  • គ្រាប់​អាល់​ម៉ុន (almonds)៖​គ្រាប់​អាល់​ម៉ុន​សម្បូរ​ទៅដោយ​ម៉ាញេ​ស្យូម​ប៉ូ​តា​ស្យូម​និង​វីតាមីន​E​។ វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​មិន​ល្អ​ក្នុង​កម្រិត​ទាប​ហើយ​ជួយ​ឲ្យ​ពោះវៀន​ធំ​មាន​ដំណើរការ​ល្អ​។​
  • គ្រាប់ Walnuts៖ គ្រាប់ Walnuts គឺជា​គ្រាប់​ផ្លែឈើ​ដ៏​ល្អ​ដែល​អ្នក​អាច​បន្ថែម​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣​។ អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ នេះ​ជួយ​សម្រួល​សុខភាព​បេះដូង​និង​មាន​គុណសម្បត្តិ​ក្នុង​ការកាត់បន្ថយ​ការ​រលាក​ហើម​ដែល​ជួយ​កាត់បន្ថយ​ការធ្វើ​ទុក​នៃ​ជំងឺហឺត​និង​ជំងឺ​សន្លាក់​។​
  • គ្រាប់ Pecans៖ គ្រាប់ Pecans គឺជា​គ្រាប់​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​អ្នក​បន្ថែម​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​បង្កើន​កម្រិត​នៃ​ការ​ទទួលទាន​វីតាមីន​និង​សារធាតុ​ខនិជ​ជាង ១៩​ប្រភេទ​។ សារធាតុចិញ្ចឹម​ដែលមាន​ក្នុង​គ្រាប់ Pecans មានដូចជា​ស័ង្កសី​, ម៉ាញេស្យូម​, វីតាមីន​E និង​A, ទង់​ដែង​, ប៉ូ​តា​ស្យូម​, និង​វីតាមីន​B​។ វា​ជួយ​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល​និង​ជួយ​សម្អាត​សរសៃឈាម​។​
  • គ្រាប់ស្វាយចន្ទី​៖ គ្រាប់ស្វាយចន្ទី​គឺជា​គ្រាប់​ផ្លែឈើ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​បំផុត​។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ទង់ដែង​និង​ស័ង្កសី​ដែល​ជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​រាង្គ​កាយរ​បស់​អ្នក​៕​