ជំងឺភ្នែកក្រហម គឺជាការឆ្លងមេរោគភ្នែកម្យ៉ាងដែលបង្កអាការៈហើម ឡើងក្រហម ហូរទឹកភ្នែក រមាស់ និងបង្កផលប៉ះពាល់ដល់ផ្នែកពណ៌សនៃភ្នែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហានេះអាចបង្កឡើងដោយបាក់តេរី ឬវីរុស! នៅពេលជំងឺភ្នែកក្រហមកើតឡើងដោយសារបាក់តេរី នោះជាធម្មតាវានឹងជាសះស្បើយក្នុងរយៈពេល ១០ថ្ងៃដោយមិនត្រូវការការព្យាបាលឡើយ។ ទោះជាយ៉ាងណាប្រសិនបើវាកើតឡើងដោយសារវីរុស នោះវាអាចនាំឱ្យហើម និងឡើងតឹង ហើយអាចនឹងត្រូវការរយៈពេលយូរដល់ទៅ ១ខែក្នុងការជាសះស្បើយ។ អាការៈនៃជំងឺភ្នែកក្រហមអាចបង្កភាពពិបាកគួរឱ្យរំខាន ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយបំបាត់អាការៈឈឺចាប់និងរមាស់នៃជំងឺភ្នែកក្រហម ៖
១. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់តែបៃតង ១កញ្ចប់តូចជាមួយទឹកក្ដៅ និងរងចាំរហូតដល់ចុះត្រជាក់សិន ឬអ្នកអាចយកកញ្ចប់តែដាក់ក្នុងទូរទឹកកកសម្រាប់រយៈពេល ២០នាទី សឹមដាក់ស្អំលើត្របកភ្នែកដែលមានបញ្ហាសម្រាប់រយៈពេល ៣០នាទី។ អ្នកក៏អាចប្រើប្រាស់ក្រណាត់ស្អាត ជ្រលក់ក្នុងទឹកតែ រួចដាក់ស្អំលើភ្នែកជាការស្រេច។ សារធាតុ bioflavonoids និងសារធាតុ polyphenols ក្នុងតែបៃតងជួយបំបាត់ការរលាក ព្រមទាំងកម្ចាត់រីរុសនិងបាក់តេរីដែលបង្កការឆ្លងមេរោគផងដែរ។ ទោះជាយ៉ាងណាត្រូវចាំថា អ្នកមិនអាចយកកញ្ចប់តែដែលនៅក្ដៅប្រើប្រាស់លើភ្នែកឡើយ!
២. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ពែងសិន មុនពេលប្រើប្រាស់វាលាងសម្អាតលើត្របកភ្នែក។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ មុនពេលអនុវត្តរូបមន្តនេះអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
៣. រមៀត
លាយរមៀតម៉ដ្ឋចំនួន ២ស្លាបព្រាបាយចូលក្នុងទឹកដាំពុះ ១ពែង។ រងចាំរហូតចុះក្ដៅឧណ្ហៗ សឹមជ្រលក់កន្សែង ឬក្រណាត់ស្អាត ឬបន្ទះសំឡីក្នុងទឹកល្បាយនេះ និងដាក់ស្អំលើភ្នែកដែលឆ្លងមេរោគសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទីជាការស្រេច។ ដើម្បីជាការប្រសើរ មុនអនុវត្តរូបមន្តនេះអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន។ អ្នកក៏អាចលាយម្សៅរមៀតជាមួយទឹកដោះគោ រួចសឹមទទួលទានដើម្បីពន្លឿនភាពជាសះស្បើយ។
៤. តែផ្កា Chamomile
ឆុងតែផ្កា Chamomile ២កញ្ចប់តូច និងរងចាំសម្រាប់រយៈពេល ៥នាទីក្នុងទឹកក្ដៅ ១ពែង។ យកកញ្ចប់តែដាក់ក្នុងទូរទឹកកកឱ្យឆាប់ត្រជាក់ រួចសឹមយកមកស្អំលើភ្នែក។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃដើម្បីឆាប់ជាសះស្បើយ។
៥. គន្លឹះទប់ស្កាត់
- ត្រូវឧស្សាហ៍លាងសម្អាតដៃ
- ចៀសវាងប្រើប្រាស់ដៃកខ្វក់ទៅប៉ះ ឬញីភ្នែក
- ផ្លាស់ប្ដូរកន្សែងជូតមុខថ្មីជាប្រចាំ (បោកសម្អាតរាល់ថ្ងៃ)
- ផ្លាស់ប្ដូរស្រោមខ្នើយជាប្រចាំ
- ផ្អាកការប្រើប្រាស់ម៉ាស្ការ៉ា និងគ្រឿងតុបតែងភ្នែកផ្សេងៗទៀត
- កុំប្រើប្រាស់គ្រឿងតុបតែងភ្នែក ឬកន្សែងជូតមុខជាមួយអ្នកដទៃ៕