Join with Health.com.kh on Telegram

ទឹកក្រូច​ច្របាច់ គឺ​ត្រូវបាន​គេ​ដឹងថា ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់ ទទួលទាន​ជាមួយនឹង​អាហារ​ពេលព្រឹក​។​


​រាល់​ប្រភេទ​នៃ​ទឹកក្រូច​ច្របាច់​ទាំងអស់ មាន​ផ្ទុក​នូវ កាឡូរី​ចំនួន ១១០​កា​ឡូរី ក្នុង​ទឹកក្រូច​ច្របាច់​មួយ​កែវ​។ ក្នុង​មួយ​កែវ នៃ​ទឹកក្រូច​ច្របាច់​ទាំងនេះ មាន​ជាតិ​ស្ករ​ប្រមាណ​ជា ២១​ក្រាម​, កាបូ​អ៊ី​ដ្រាត ១២​ក្រាម​, ជាតិ​ខ្លាញ់​តិចជាង ០,១​ក្រាម និង មាន​ជាតិ​ស​សៃ​ប្រហែលជា ០,៥​ក្រាម​។ ការផ្ទុក​នូវ​ជាតិ​ស​សៃនេះ អាច​នឹង​កើនឡើង ទៅតាម​វត្តមាន​របស់​សាច់​ក្រូច​ដែល​មាន​នៅក្នុង​នោះ ។ ទឹកក្រូច​ច្របាច់​ស្រស់ៗ ដែល​អ្នក​ធ្វើ​ដោយ​ខ្លួនឯង នៅផ្ទះ អាច​មាន​ផ្ទុក​ជាតិ​ស​សៃជិ​តដល់​ទៅ ៤​ក្រាម​។ ទឹកក្រូច​ច្របាច់​នេះ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត នៃ​សារធាតុ​វីតាមីន C​ផងដែរ ។​


​អត្ថប្រយោជន៍​ចំពោះ​សុខភាព​
​ភាគច្រើន​នៃ​គុណសម្បត្តិ​របស់​ទឹកក្រូច​ច្របាច់​ចំពោះ​សុខភាព គឺ​ដោយសារតែ ការផ្ទុក​នូវ​កម្រិត​ដ៏​ខ្ពស់ នៃ​វីតាមីន C របស់​វា​។ វីតាមីន​នេះ គឺ​មាន​ទំនួល​ខុស​ត្រូវ ចំពោះ​ការបង្កើតឡើង​នូវ​ជាតិ​កូឡា​ជែន ដែល​ជា​ប្រូតេអ៊ីន ម្យ៉ាង​ដែល​រាងកាយ​យើង ត្រូវការ​ដើម្បី​បង្កើត ស​សៃ​ចំណង​, ស​សៃឈាម​, ស្បែក និង ស​សៃពួរ​សាច់ដុំ​។ វា​ក៏​ជួយ​ផងដែរ ក្នុងការ​បង្ការ​នូវ ការបំផ្លាញ​របស់​កោសិកា​សេរី ដែល​អាច​ធ្វើអោយ​យើង​ចាស់​មុន​អាយុ​, ប្រឈម​នឹង​ជំងឺមហារីក​ជាក់លាក់​មូយចំនួន និង ការពារ​នូវ​ជំងឺ​ស​សៃឈាម​បេះ​ដូង​បាន​ផង​ដែរ ៕