ជំងឺរបើកសុក គឺជាផលវិបាកនៃការមានផ្ទៃពោះ ដ៏ធ្ងន់ធ្ងរមួយប្រភេទ។ ជំងឺមួយនេះ ច្រើនតែកើតឡើងភ្លាមៗ។ បើសិនជាមិនមានការព្យាបាលទេ វាអាចគ្រោះថ្នាក់ទាំងម្តាយ និងកូនបាន។
បើសិនជាគ្រូពេទ្យសង្ស័យថា អ្នកទំនងជាមានជំងឺរបើកសុកហើយនោះ គាត់នឹងពិនិត្យសុខភាពអ្នក ជាពិសេស ការស្ទាបទៅលើភាពរឹងតឹងរបស់ស្បូន។ ដើម្បីសម្គាល់ប្រភព នៃការហូរឈាម អ្នកអាចនឹងត្រូវការធ្វើតេស្តឈាម ឬថតអេកូបន្ថែមទៀត។ ក្នុងពេលថតអេកូ មិនមែនតែងតែអាចមើលឃើញថា មានជំងឺរបើកសុកទាំងអស់នោះទេ៕