ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
១ឆ្នាំខាងមុខ ឆ្នាំម្សាញ់ មានតែលុយចូល មិនមានចេញទេ។ ជាហេតុដែលធ្វើឲ្យជីវភាពកាន់តែប្រសើរឡើងខ្លាំង។ ដូចនេះ ក្នុងកាបូបនឹងមិនខ្វះលុយនោះទេ។
ឆ្នាំច
១ឆ្នាំទៀត ឆ្នាំច នឹងមានលុយមកពីគ្រប់ទិស ដោយកាន់តែចូលកាន់តែច្រើន។ ជាហេតុដែលធ្វើឲ្យអ្នករាប់លុយមិនចេះអស់នោះទេ។ ដូចនេះ ជីវភាពជាអ្នកមាននឹងឃ្លាតមិនឆ្ងាយពីអ្នកឡើយ។
ឆ្នាំរោង
១ឆ្នាំខាងមុខនេះ ឆ្នាំរោង នឹងមានគេជួយចង្អុរបង្ហាញផ្លូវ ដោយឲ្យអ្នកអាចដើរដល់កន្លែងដែលសម្បូរទៅដោយលុយ។ ជាពិសេស រឿងល្អក៏ចូលមកច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងសប្បាយ៕