Join with Health.com.kh on Telegram

មូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យកើតមានអាការៈហូរឈាមអញ្ចាញ គឺជំងឺរលាកអញ្ចេញធ្មេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកអាចព្យាបាលអាការៈហូរឈាមអញ្ចាញធ្មេញបានយ៉ាងងាយដោយខ្លួនឯងជាមួយរូបមន្តបែបធម្មជាតិមួយចំនួន ប៉ុន្តែប្រសិនបើស្ថានភាពនៃបញ្ហាហាក់ដូចជាមិនប្រសើរឡើងសោះក្រោយពេលអនុវត្ត ចូរកុំប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ព្យាបាលអាការៈហូរឈាមអញ្ចាញ ៖

១. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។

២. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំមួយចំនួនលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។ ប៉ុន្តែត្រូវប្រាកដថាអ្នកបានលាបទឹកឃ្មុំលើអញ្ចាញទៀងទាត់។

៣. ប្រើប្រាស់កញ្ចប់តែតូចៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែមួយកញ្ចប់តូចក្នុងទឹកក្ដៅដាំពុះ។ រងចាំរយៈពេល ២ នាទីក្រោយសឹមយកកញ្ចប់តែចេញហើយទុកអោយត្រជាក់។ បន្ទាប់មកស្អំកញ្ចប់តែនោះលើអញ្ចាញសម្រាប់រយៈពេល ៥ នាទីជាការស្រេច។ តែមានផ្ទុកអាស៊ីត tannic ដែលជួយបំបាត់បញ្ហាឈាមអញ្ចាញបានយ៉ាងប្រសើរ។

៤. ខ្ពុរសម្អាតមាត់ជាមួយទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្ដៅឧណ្ហៗជាមួយអំបិល រួចកូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកអំបិលនេះ។ អនុវត្តរូបមន្តនេះឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ អំបិលមានផ្ទុកលក្ខណៈសម្បត្តិជាថ្នាំសម្លាប់មេរោគ និងប្រឆាំងការរលាកដែលជួយកាត់បន្ថយអាការៈហើមនិងហូរ
ឈាមអញ្ចាញ។

៥. ប្រើប្រាស់ទឹកខ្ពុរមាត់គ្មានជាតិអាល់កុល

ការប្រើប្រាស់ទឹកខ្ពុរមាត់ គឺជាវិធីដ៏ងាយនិងល្អបំផុតមួយដើម្បីបំបាត់បញ្ហាររលាកអញ្ចាញដែលនាំអោយអញ្ចាញហូរឈាម ព្រមទាំងកម្ចាត់ពពួកបាក់តេរីពីក្នុងមាត់ផងដែរ។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសប្រើប្រាស់ទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុល។

៦. ខ្ពុរមាត់ជាមួយតែផ្កា chamomile

ដាំទឹក ១ពែងនិងដាក់តែ chamomile មួយកញ្ចប់តូចចូល។ ឆុងសម្រាប់រយៈពេល ៥នាទី។ ទុកឱ្យចុះត្រជាក់បន្តិចសិន សឹមខ្ពុរមាត់ជាមួយទឹកតែនេះ។ ផ្កា chamomile មានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងសម្រួលសាច់ដុំ។

៧. បង្កើនការទទួលទានអាហារសម្បូរវីតាមីន C

កង្វះនៃវីតាមីន C អាចនាំអោយកើតបញ្ហាអញ្ចាញដូចជាហូរឈាមអញ្ចាញនិងរលាក។ ដូច្នេះអ្នកគួរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C រួមបញ្ចូលទាំងបន្លែផ្លែឈើស្រស់ៗដូចជាម្ទេសផ្លោក បន្លែបៃតង និងផ្លែឈើមានរសជាតិជូរ (ក្រូច ទំពាំងបាយជូរ ស្វាយ ជាដើម)។

៨. ទទួលទានបន្លែស្រួយៗ

ដូចជាការ៉ុតជាដើម! អ្នកអាចទទួលទាននៅចន្លោះពេលអាហារដើម្បីជួយកម្ចាត់រាល់កំទេចកំទីអាហារពីធ្មេញទប់ស្កាត់ជំងឺអញ្ចាញធ្មេញ។ ការទទួលទានបន្លែប្រភេទនេះក៏ជួយបង្កើនការផលិតទឹកមាត់ដើម្បីសម្អាតក្នុងមាត់ផងដែរ។ ម្យ៉ាងវិញទៀតបន្លែស្រួយៗមានផ្ទុកជាតិស្ករនិងកាបូអ៊ីដ្រាតទាបមិនបង្កើនហានិភ័យនៃជំងឺពុកធ្មេញ។

៩. បង្កើនការទទួលទានបន្លែបៃតង

កង្វះវីតាមីន K អាចបណ្ដាលឱ្យឈាមយូរកក។ នេះអាចជាមូលហេតុដែលបណ្ដាលឱ្យអញ្ចាញហូរឈាមយូរឈប់។ បន្លែបៃតងជាប្រភពដ៏ប្រសើរនៃវីតាមីន k ដូចនេះការរួមបញ្ចូលវាក្នុងរបបអាហារពិតជាអាចជួយដោះស្រាយបញ្ហាបាន។

ដើម្បីជាការប្រសើរនិងទប់ស្កាត់បញ្ហាអញ្ចាញធ្មេញ ចូរកុំដុសធ្មេញខ្លាំងៗពេក ត្រូវដុសអោយស្របនឹងខ្សែអញ្ចាញ ហើយជ្រើសរើសច្រាសដុសធ្មេញប្រភេទណាដែលសមស្របមិនធំ ឬតូចពេក និងគួរប្រើខ្សែរ៉ូតសម្អាតចន្លោះធ្មេញជាប្រចាំទើបអាចរក្សាបាននូវសុខភាពមាត់ធ្មេញ រួមទាំងអញ្ចាញល្អប្រសើរ៕