ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា របបអាហារមានឥទ្ធិពលលើសុខភាពរាងកាយគួរឱ្យកត់សម្គាល់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើអ្នកចាប់ផ្ដើមតមអាហារដើម្បីសម្រកទម្ងន់ ប៉ុន្តែអាការៈមួយចំនួនលេចឡើងចំពោះរាងកាយចូរបញ្ឈប់ទង្វើនេះភ្លាមដោយវាអាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈមួយចំនួនដែលលេចឡើងនៅពេលរបបអាហារកំពុងបង្កគ្រោះថ្នាក់ដល់សុខភាព ៖
១. បញ្ហាពាក់ព័ន្ធនឹងវដ្ដរដូវ
នេះជាអាការៈទូទៅបំផុតមួយដែលកើតឡើងដោយសារបញ្ហាអ័រម៉ូន។ អ័រម៉ូនទាំងនេះទទួលខុសត្រូវសម្រាប់ការដុតរំលាយអាហារក្នុងរាងកាយ ប្រសិនបើមិនរក្សាបាននូវតុល្យភាពទេនោះ វាក៏អាចបង្កជាបញ្ហានៃជំងឺបាក់ទឹកចិត្ត (Depression)។ ប្រសិនបើអ្នកគិតថាក្រពេញទីរ៉ូអ៊ីតដំណើរការខុសប្រក្រតី អ្នកចាំបាច់គួរទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ ទោះជាយ៉ាងណា មូលហេតុចម្បងបំផុតនៃបញ្ហាក្រពេញទីរ៉ូអ៊ីត គឺបណ្ដាលមកពីកង្វះជាតិអ៊ីយ៉ូដក្នុងរាងកាយ។ ក្នុងករណីអ្នកបានទទួលទានផលិតផលអាហារមានផ្ទុកជាតិអ៊ីយ៉ូដច្រើនហើយ ប៉ុន្តែនៅតែខ្វះទៀតនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីប្រើប្រាស់ថ្នាំគ្រាប់អ៊ីយ៉ូដ។
២. បញ្ហាពាក់ព័ន្ធនឹងការចងចាំ
អូមេហ្កា ៣ គឺជាអាស៊ីតខ្លាញ់ដែលជួយខួរក្បាលឱ្យដំណើរការប្រក្រតីអាចប្រមូលផ្ដុំអារម្មណ៍ និងចងចាំរឿងសំខាន់ៗបានយ៉ាងប្រសើរ។ ប្រសិនបើរាងកាយជួបប្រទះកង្វះអាស៊ីតខ្លាញ់អូមេហ្កា ៣ វាចាប់ផ្ដើមស្រូបយកជាតិខ្លាញ់ trans fats កាន់តែច្រើន។ អ្នកជំនាញបានឱ្យដឹងថាខ្លាញ់ប្រភេទនេះអាចបង្កជាជំងឺបាក់ទឹកចិត្ត (Depression)។ ប្រសិនបើការបាក់ទឹកចិត្តរបស់អ្នកមានអមមកជាមួយនូវបញ្ហាពាក់ព័ន្ធនឹងការចងចាំទៀតនោះ ចូរព្យាយាមបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ រួមមានត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជជាដើម។
៣. រមួលក្រពើ
ប្រសិនបើអ្នកចាប់ផ្ដើមជួបប្រទះអាការៈរមួលសាច់ដុំជើង ឬរមួលក្រពើញឹកញាប់ ចូរព្យាយាមបង្កើនការទទួលទានអាហារសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលជួយឱ្យអង់ស៊ីមដែលទទួលខុសត្រូវសម្រាប់ការផលិតសេរ៉ូតូនីនមានភាពសកម្ម។ ក្នុងករណីកង្វះជាតិម៉ាញ៉េស្យូមនិងបញ្ហាបាក់ទឹកចិត្ត វេជ្ជៈបណ្ឌិតជាច្រើនបានណែនាំឱ្យប្រើប្រាស់ថ្នាំមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម។ ទោះជាយ៉ាងណាអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមរួមមានគ្រាប់ល្ពៅ គ្រាប់ធញ្ញជាតិ ផ្លែបឺរ បន្លែបៃតង និងសូកូឡាខ្មៅជាដើម។
៤. បាត់បង់ចំណង់អាហារ, អស់កម្លាំង និងភាពខ្លីនៃដង្ហើម
ការបាត់បង់ចំណង់អាហារអាចធ្វើឱ្យអ្នកដែលចង់ស្រកទម្ងន់សប្បាយចិត្តខ្លាំង។ ប៉ុន្តែប្រសិនបើវាអមមកជាមួយនូវអាការៈអស់កម្លាំង និងភាពខ្លីនៃដង្ហើមនោះ គឺមិនល្អសោះឡើយ ខណៈដែលវាជាអាការៈនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែក។ ថ្លើមសត្វ (សាច់គោ ឬសាច់ជ្រូក) ក្រលៀន (គោ ឬជ្រូក) សាច់ក្រហម មឹក និងសណ្ដែកសៀងជាដើម។
៥. បញ្ហាពាក់ព័ន្ធនឹងពោះវៀន
ប្រសិនបើអ្នកមានរបបអាហារគ្មានសុខភាពល្អ ពោះវៀននឹងបញ្ចេញអាការៈឱ្យដឹងភ្លាម។ អ្នកចាំបាច់ត្រូវដឹងផងដែរថា ពោះវៀន គឺជាសរីរាង្គសំខាន់បំផុតមួយដែលអ័រម៉ូនជាច្រើនត្រូវបានផលិត។ ជាឧទាហរណ៍ សេរ៉ូតូនីន គឺជាអ័រម៉ូនរីករាយ គឺត្រូវបានផលិតឡើងនៅក្នុងពោះវៀនតូច។ ប្រសិនបើមានអារម្មណ៍បាក់ទឹកចិត្តនិងជួបប្រទះបញ្ហាពោះវៀន ចូរព្យាយាមគ្រប់គ្រងបរិមាណនៃជាតិស័ង្កសីដែលអ្នកទទួលទាន (វាក៏ទទួលខុសត្រូវសម្រាប់ការរំលាយអាហារបានប្រសើរផងដែរ)។ ប្រភពដ៏ប្រសើរនៃអាហារសម្បូរជាតិស័ង្កសីរួមមានគ្រឿងសមុទ្រ (ពិសេសអយស្ទ័រ) សាច់(ថ្លើមនិងសាច់គោ) ផ្សិត និងស៊ុតជាដើម។
- រូបមន្តធ្វើភេសជ្ជៈជួយសម្អាតពោះវៀន
ថាតើអ្នកធ្លាប់ដឹងទេថាការសម្អាតពោះវៀនពីមួយពេលទៅមួយពេល គឺពិតជារឿងសំខាន់ណាស់? កុំបារម្ភ! វាមិនគួរឱ្យខ្លាចឡើយ ខាងក្រោមនេះជារូបមន្តធ្វើភេសជ្ជៈជួយសម្អាតពោះវៀន៖
អ្វីដែលអ្នកត្រូវការ គឺម្នាស់ ១ផ្លែ, ត្រសក់ ១ផ្លែ, ផ្លែប៉ោម ១ផ្លែ និងប្រទាលកន្ទុយក្រពើ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយគ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនកិនក្រឡុក រួចទទួលទាននៅពេលរួចរាល់ជាការស្រេច៕