Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបគេងដែលអាចបញ្ជាក់ថាកូនកំពុងតែឈឺហើយ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលកូនគេង ហើយយំមិនឈប់ ថែមទាំងមានពេលខ្លះក្រវីលក្បាលមិនឈប់ យកដៃចាប់ត្រចៀក និងកើតមានអាការៈក្តៅខ្លួនជាដើម។  អាការៈទាំងនេះបានបង្ហាញអ្នកថា កូនកំពុងតែអាចប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងត្រចៀកហើយ។ ដូចនេះ អ្នកអាចពិនិត្យត្រចៀកកូន ហើយបើមានអាការៈណាមិនប្រក្រតី អ្នកគួរតែនាំកូនទៅពិនិត្យឲ្យបានទាន់ពេល។
  • បើកូនគេងតែងតែត្រឡប់មកត្រឡប់ទៅមិនឈប់ ថែមទាំងមានក្លិនមាត់ ហើមពោះ មាត់ស្ងួត បបូរមាត់ឡើងក្រហម ឬបត់ជើងធំមានលក្ខណៈស្ងួតខ្លាំង មានន័យថា កូនកំពុងតែអាចប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងក្រពះ ឬពោះវៀនជាដើម។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយនាំកូនទៅពិនិត្យជាបន្ទាន់។
  • មានពេលខ្លះ ពេលដែលកូនគេង គេអាចយកដៃគេទៅអេសគូទ។ មុខសញ្ញាមួយនេះ អាចបង្ហាញអ្នកថា កូនកំពុងតែអាចមានព្រូនក្នុងគូទ។ ដូចនេះ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីព្យាបាលឲ្យបានទាន់ពេល ដោយមិនគួរទុកយូរពេកនោះទេ៕