ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល ជាបុគ្គលដែលមើលថែទាំគ្រួសារបានល្អ ថែមទាំងមានចិត្តកត្តញ្ញូខ្ពស់។ ជាហេតុដែលធ្វើឲ្យគេតែងចំណេញបានលុយធំជានិច្ច។ ដូចនេះ អ្នកផ្ទះរបស់គេមិនសូវខ្វះលុយចាយនោះឡើយ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាអ្នកដែលសុខចិត្តសន្សំប្រាក់ មិនសូវចាយទេ ដើម្បីទុកឲ្យអ្នកផ្ទះប្រើប្រាស់។ ជាហេតុដែលធ្វើឲ្យមានលាភជាច្រើនតែងមកក្បែរជានិច្ច។ ដូចនេះ ប្រាក់ដែលចូលមករកគេនឹងកើនឡើងជាលំដាប់តែម្តង។
ឆ្នាំកុរ
ឆ្នាំកុរ មានចិត្តស្មោះ ថែមទាំងមានខួរក្បាលដែលពូកែខ្លាំង។ ជាពិសេស គេមានប្រតិកម្មខ្ពស់ជាមួយនឹងប្រាក់ ដោយធ្វើឲ្យគេអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយជាមិនខានឡើយ៕