ជំងឺស្រែងអាចធ្វើឲ្យមានកំណកពណ៌ក្រហម របកៗ រមាស់ នៅលើស្បែក រួមទាំងនៅលើប្រអប់ជើងផង។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីមធ្យោបាយមួយចំនួនដើម្បីអាចបំបាត់បញ្ហាស្រែងនៅប្រអប់ជើងបាន៖
- ផ្តល់សំណើមដល់ប្រអប់ជើងជាទៀងទាត់។ ចូរជ្រើសរើសផលិតផលផ្តល់សំណើម ដែលមិនមានអាឡែហ្ស៊ី និងការរលាក
- ចូរជ្រលួកប្រអប់ជើងទៅក្នុងទឹកផ្លែ Oatmeal
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការព្យាបាលដោយពន្លឺពិសេស
- ចូរចៀសវាងអ្វីដែលធ្វើឲ្យកើតស្រែងដូចជា គ្រឿងស្រវឹង និងការប៉ះពាល់នឹងខ្យល់ត្រជាក់
- ចូរពិគ្រោះជាមួយពេទ្យជំនាញខាងឆ្អឹងបើសិនជាអាការៈនេះមិនធូរស្រាលទេ៕