ថ្នាំបំបាត់ការតឹងច្រមុះ ដោយមិនមានវេជ្ជបញ្ជាអាចជួយបំបាត់បញ្ហាតឹងច្រមុះបានយ៉ាងល្អ ប៉ុន្តែយកល្អគួរតែប្រើប្រាស់វាឲ្យបានត្រឹមត្រូវផង ដើម្បីកុំឲ្យមានផលរំខានច្រើន។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួនដែលអ្នកគួរតែដឹង៖
- អាន និងធ្វើទោតាមការណែនាំរបស់ថ្នាំ
- មិនត្រូវប្រើថ្នាំនេះលើសពីកម្រិតដែលគេបានណែនាំឲ្យប្រើឡើយ
- ចូរពិនិត្យជាមួយនឹងគ្រូពេទ្យដើម្បីប្រាកដថា ថ្នាំបំបាត់ការតឹងច្រមុះដោយគ្មានវេជ្ជបញ្ជាមួយនេះមានសុវត្ថិភាពក្នុងការប្រើប្រាស់ជាមួយថ្នាំផ្សេងៗទៀត។
- មិនត្រូវប្រើថ្នាំបំបាត់ការតឹងច្រមុះច្រើនជាងមួយក្នុងពេលតែម្តងឡើយ
- ចូរទាក់ទងទៅគ្រូពេទ្យ ឬឱសថការីបើសិនជាអ្នកមានចម្ងល់អ្វីចង់សួរ៕