ការសិក្សា​ថ្មី​មួយ​ណែនាំ​ថា ការប្រើ​កម្មវិធី​បណ្តាញ​សង្គម ហ្វេ​សប៊ុគ (Facebook) អាច​ជា​កត្តា​មិន​ល្អ​ចំពោះ​អ្នក​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ទាប​។

ក្រុម​អ្នកស្រាវជ្រាវ​កាណាដា​បាន​រកឃើញថា​អ្នក​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ទាប​ចែកចាយ​ពត៌មាន​អវិជ្ជមាន​ពី​ជីវិត​របស់​ពួកគេ​ជា​មួយ​មិត្តភក្តិ​ក្នុង​ហ្វេ​សប៊ុគ​ដែល​ធ្វើឱ្យ​ពួកគេ​កាន់តែ​មិន​គួរ​ឱ្យ​ចូល​ចិត្ត​។

មនុស្ស​ជាច្រើន​ដែល​មាន​ជំនឿ​ចិត្ត​ទាប​លើ​ខ្លួនឯង​មិន​មាន​អារម្មណ៍​ថា​ចង់​ចែករំលែក​គំនិត​និង​អារម្មណ៍​របស់​ខ្លួន​ចំពោះ​មុខ​មនុស្ស​ផ្ទាល់​នោះទេ ប៉ុន្តែ​ហ្វេ​សប៊ុគ​អាច​ឱ្យ​ពួកគេ​និយាយ​ពី​គំនិត​និង​អារម្មណ៍​របស់​ពួកគេ​បាន​។

អ្នកដឹកនាំ​ការសិក្សា អា​មេន​ដា ហ្វ​រ​រ៉េ​ស (Amanda Forest) និយាយថា “​យើង​មានគំនិត​ថា​ហ្វេ​សប៊ុគ​គឺជា​កន្លែង​មួយដ៏​ល្អ​សម្រាប់​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​”​។

ខណៈ​ដែល​អ្នក​ដែល​មាន​ជំនឿ​ចិត្ត​ទាប​លើ​ខ្លួនឯង​មាន​អារម្មណ៍​ថា​វា​គឺជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ក្នុង​ការបង្ហាញ​ពី​រឿង​ផ្ទាល់​ខ្លួន ប៉ុន្តែ​ការធ្វើ​បែប​នេះ​គឺជា​គ្រោះថ្នាក់​ក្នុង​សង្គម​ទៅវិញ​។

គាត់​បន្ត​ថា “​ប្រសិនបើ​អ្នក​កំពុង​និយាយ​ជាមួយ​នរណា​ម្នាក់​ដោយ​ជួប​ផ្ទាល់ ហើយ​អ្នក​និយាយ​ពី​រឿង​អ្វីមួយ អ្នក​ប្រហែលជា​អាច​ទទួលបាន​នូវ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញថា​គេ​មិន​ចូល​ចិត្ត​ពី​ប្រធានបទ​នោះ ឬ​គេ​មិន​ចូល​ចិត្ត​ក្នុងការ​ស្តាប់​ពី​ភាពអវិជ្ជមាន​របស់​អ្នក​”​។

ប៉ុន្តែ​នៅពេលដែល​មនុស្ស​ម្នាក់​មាន​អារម្មណ៍​អវិជ្ជមាន​ទៅលើ​អ្វីមួយ​នៅលើ​ហ្វេ​សប៊ុគ គេ​បែរ​ជា​រក្សា​វា​ទុក​ក្នុង​ចិត្ត​ទៅវិញ​។

គាត់​និយាយ​ថា “​ក្នុង​ហ្វេ​សប៊ុគ ភាគច្រើន​អ្នក​មិន​បាន​មើលឃើញ​ពី​ប្រតិកម្ម​របស់​អ្នក​ដទៃ​នោះ​ទេ​”​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង