ឡុងកុង គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម។ ហើយភាគតិចណាស់នៃពួកយើងដែលបានចាប់អារម្មណ៍ដឹងថា ក្រៅពីមានរសជាតិឆ្ញាញ់ហើយនោះ ការទទួលទានផ្លែឡុងកុង គឺល្អប្រសើរគួរឲ្យកត់សម្គាល់ចំពោះសុខភាព។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ឡុងកុងមានផ្ទុកនូវសារធាតុចាំបាច់ជាច្រើនសម្រាប់ពង្រឹងសុខភាពរាងកាយ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍មិនគួរឲ្យជឿនៃការទទួលទាន ផ្លែឡុងកុង ចំពោះសុខភាព ៖

១. ទប់ស្កាត់ជំងឺមហារីក

ឡុងកុង គឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងហៅថា polyphenols ដែលអាចជួយ
ក្នុងការទប់ស្កាត់ជំងឺជាច្រើន រួមបញ្ចូលទាំង ជំងឺមហារីក, ទឹកនោមផ្អែម, ជំងឺបេះដូង និងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ សារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតដែលមានវត្តមានក្នុងផ្លែឡុងកុងជួយកម្ចាត់រ៉ាឌីកាល់សេរីពីក្នុងរាងកាយប្រយុទ្ធប្រឆាំងជាមួយជំងឺធ្ងន់ធ្ងរផ្សេងៗ។

២. ទប់ស្កាត់ជំងឺបេះដូង

សាច់នៃផ្លែឡុងកុង មានផ្ទុកជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាជំងឺបេះដូង ហើយថែមទាំងអាចជួយទប់ស្កាត់បញ្ហាទល់លាមកផងដែរ។

៣. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល

ផ្លែឡុងកុង ក៏ជាប្រភពដ៏ប្រសើរនៃ Niacin ឬវីតាមីន B3 ដែលចាំបាច់ក្នុងការបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ហើយកម្ចាត់ចោលនូវកូឡេស្តេរ៉ូលមិនល្អចេញពីក្នុងឈាម។

៤. ល្អសម្រាប់ប្រព័ន្ធសសៃប្រសាទ

ឡុងកុង ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B ហើយជាពិសេសនោះ គឺ riboflavin ដែលល្អបំផុតដើរតួនាទីក្នុងដំណើរនៃការបំលែងកាបូអ៊ីដ្រាតទៅជាថាមពលជួយរក្សានូវមុខងារនៃប្រព័ន្ធប្រសាទឲ្យមានលក្ខណៈប្រក្រតីត្រឹមត្រូវ។

៥. ល្អសម្រាប់ការលូតលាស់នៃឆ្អឹង

វីតាមីន A ដែលមានវត្តមានក្នុងផ្លែឡុងកុង គឺល្អចំពោះសុខភាពរាងកាយទាំងមូល ជាពិសេសកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ វីតាមីន A ផ្ដល់លទ្ធផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលចំពោះការលូតលាស់នៃឆ្អឹង។ មិនត្រឹមតែប៉ុណ្ណឺងទេ វីតាមីននេះក៏ជួយរក្សាមុខងារសសៃប្រសាទ និងខួរក្បាលផងដែរ ហើយធ្វើឲ្យអ្នកមើលឃើញកាន់តែច្បាស់,​ សុខភាពស្បែកល្អប្រសើរ ព្រមទាំងធ្វើឲ្យធ្មេញ និងសក់រឹងមាំថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង