​នៅពេល​ដែល​អ្នក​ម្តាយ​បរិភោគ​អ្វី​ចូលទៅ​ក្នុង​ពោះ កូន​ដែល​នៅក្នុង​នោះ​តែងតែ​ស្រូប​យក​ទាំងអស់ ដូចនេះ​អ្នក​ត្រូវតែ​ពិសារ​ត្រូវ ទើប​កូន​អាច​មាន​សុខភាព​ល្អ​បាន​។ ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​កុំ​ញ៉ាំ​ឲ្យសោះ  ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​កូនបាន​។ ដូចនេះ​តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

​ក្តាម​
អ្នក​មិនគួរ​ញ៉ាំ​ក្តាម​នៅពេល​ដែល​មានផ្ទៃ​ពោះ​នោះទេ ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​កូនបាន ជាពិសេស​គឺ​ដង្កៀប​វា​តែម្តង​។​

អាហារ​កំប៉ុង​
នៅ​ក្នុង​អាហារ​កំប៉ុង​ទាំងនោះ​មាន​សារធាតុ​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក និង​កូន​ជាច្រើន​នៅ​ក្នុង​នោះ ម្យ៉ា​ទៀត​វា​ក៏​គ្មាន​សារធាតុចិញ្ចឹម​ដែរ ដូចនេះ​សូមអ្នក​កុំ​ញ៉ាំ​ច្រើន​ឲ្យសោះ​។​

សូកូឡា​
នៅពេល​ដែល​អ្នក​ពិសារ​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត ហើយ​មិន​ចង់​បរិភោគ​អ្វី​ទេ នោះ​រាងកាយ​អ្នកនឹង​ធាត់ ហើយ​ខ្វះ​នូវ​សារធាតុចិញ្ចឹម​គ្រប់​យ៉ាង​។​

អាហារ​ដែល​ហិរ​
នៅពេល​ដែល​អ្នក​ញ៉ាំ​ហិរ​ច្រើន វា​អាច​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក ហើយ​នៅពេល​ដែល​អ្នក​ខំប្រឹង​បត់ជើងធំ វា​នឹង​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​មាន​គ្រោះថ្នាក់​ជា​ខ្លាំង​។​

ប៊ីចេង​
នៅពេល​ដែល​អ្នក​ពិសារ​ប៊ីចេង​ច្រើន វា​នឹង​អាច​បង្អាក់​សារធាតុ​ម្យ៉ាង​មិនអាច​ដំណើរការ​ក្នុង​រាងកាយ​អ្នក នោះ​យូរ​ទៅ​កូន​អ្នកនឹង​មិនអាច​លូតលាស់​បានល្អ​ក្នុង​ពោះ​អ្នក​ទេ​។​

ផ្លែ​ទទឹម​
ចំពោះ​អ្នក​ម្តាយ​ដែល​មាន​ជំងឺ​ខ្វះ​ឈាម​មិន​គួរ​ពិសារ​ច្រើន​ឡើយ​។​

តែ​ចាស់
នៅពេល​ដែល​អ្នក​ញ៉ាំ​ទឹកតែ​ដែល​ក្រាស់​នេះ វា​នឹង​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ខ្វះ​ឈាម ធ្វើ​ឲ្យ​កូន​មិន​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​លូត​ញាប់ និង​ធ្វើឲ្យ​អ្នកនោម​ច្រើន​ខុស​ពី​ធម្មតា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង