​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​នឹង​ដឹង​ថា​សុដន់​អ្នក​ពី​មុន និង​ឥឡូវ គឺ​មិន​ដូច​គ្នា​ឡើយ​។ នៅពេល​មាន​ផ្ទៃពោះ សុដន់​អាច​នឹង​មាន​ទំហំ​ធំ ដូច​អ្វី​ដែល​អ្នក​ប៉ង កាលពី​នៅ​វ័យ​ក្រមុំ​ហើយ​។ ប៉ុន្តែ ក្រៅពីនេះ​វា​អាច​នឹង​មាន​ការប្រែប្រួល​ច្រើន​បន្ថែមទៀត​។

​សុដន់​ដែល​ធំ​ជាង​មុន តឹង​ជាង​មុន​គឺជា​សញ្ញា​ដំបូង​គេ នៃ​ការ​មាន​ផ្ទៃពោះ​។ រឿង​នេះ​ច្រើនតែ​ចាប់ផ្តើម​កើតឡើង ក្នុង​ត្រីមាស​ទី​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​។ ជាមួយគ្នានេះដែរ សុដន់​អ្នក​ចាប់ផ្តើម​មាន​ការប្រមូលផ្តុំ​ជា​តិខ្លាញ់​ជាច្រើន និង​ក្រពេញ​ទឹកដោះ​លូតលាស់​កាន់តែ​ធំ​។ រឿង​នេះ​ទំនងជា​ល្អ​ណាស់ ដែល​សុដន់​អ្នក​កាន់តែ​ធំ​ជាង​មុន ហើយក៏​ជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប​ប្រាថ្នា​ចង់បាន​ដែរ​។ យ៉ាងណាមិញ អ្នក​ប្រហែលជា​មិន​អាច​រីករាយ នឹង​សុដន់​ដែល​ធំ​នេះ​បាន​ច្រើន​ឡើយ ព្រោះតែ​សុដន់​អ្នក​កំពុងតែ​មាន​ការឈឺចាប់​ខ្លាំង​។

ចំពោះ​ការឈឺចាប់ និង​ភាព​តឹង​របស់​សុដន់​នេះ កើតឡើង​ដោយសារតែ លំហូរ​ឈាម​នៅ​ក្នុង​សុដន់​កើន​ឡើយ​។ សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​នេះ ក៏​នឹង​ចាប់ផ្តើម​ក្នុង​ត្រីមាស​ដំបូង​ដែរ​។ ដល់ពេល​មាន​ផ្ទៃពោះ​យូរ​បន្តិច វា​អាច​នឹង​មាន​ការ​ហៀរ​ទឹក​ចេញ​ពី​សុដន់​អ្នក​ដែរ ជាពិសេស នៅ​ត្រីមាស​ចុង​ក្រោយ​តែម្តង​។ ដូច្នេះ វា​ជា​សញ្ញា​ច្បាស់​មួយ​បញ្ជាក់ថា សុដន់​អ្នក​កំពុង​តែ​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុងការ​បំបៅ​ដោះកូន ហើយ​ក្នុង​សុដន់ ក៏​មាន​ទឹកដោះ​ពេញ​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង