បញ្ហា​រួម​ភេទ​អាច​មាន​ទម្រង់​ជា​ច្រើន​ វា​ត្រូវ​ចាត់​ទុក​ថា​មាន​ទាំង​បញ្ហា​រាង​កាយ​ឬ​អារម្មណ៍​ដែល​រារាំង​ដៃគូ​ទទួល​បាន​ភាព​ពេញចិត្ត​នៃ​ទំនាក់ទំនង​រួម​ភេទ​។​ បញ្ហា​ទូទៅ​សម្រាប់​បុរស​មាន​ដូច​ជា​បញ្ហា​ប្រូ​ស្តា​ត​,​ ការ​ថយ​ចុះ​នៃ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​លិង្គ​ ដោយសារ​ជំងឺ​ទឹកនោមផ្អែម​,​ ជំងឺ​បេះដូង​,​ ឬ​បញ្ហា​សុខភាព​ផ្សេងៗ​,​ ខូច​សរសៃប្រសាទ​ខួរឆ្អឹងខ្នង​,​ ឬ​ការ​ថយ​ចុះ​អរ​ម៉ូ​ន​ testosterone​។​

​បញ្ហា​ទូទៅ​សម្រាប់​ស្ត្រី​រួម​មាន​ ការ​គ្មាន​ចំណង់​ដែល​បង្ក​ឡើង​ដោយ​អរ​ម៉ូ​ន​ estrogen​ ធ្លាក់​ចុះ​,​ ទី​រ៉ូ​អ៊ី​ត​មិន​ប្រក្រតី​ (​ដែល​អាច​ប៉ះពាល់​បុរស​មួយ​ចំនួន​ដែរ​),​ និង​ការ​ឈឺចាប់​ពេល​រួម​ភេទ​ ដែល​បង្ក​ដោយ​បញ្ហា​ផ្លូវភេទ​មួយ​ចំនួន​ ដូច​ជា​ គ្មាន​ទឹករំអិល​។​
​ដៃគូរ​មួយ​ចំនួន​ក៏​ប្រទះ​ឃើញ​ថា​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ការ​រួម​ភេទ​។​ នោះ​មាន​ដូច​ជា​ ជាតិ​អាល់កុល​,​ ជាតិ​នីកូទីន​,​ ជាតិ​ញៀន​,​ ថ្នាំ​stimulants,​ ថ្នាំ​លើសឈាម​មួយ​ចំនួន​,​ ថ្នាំ​ប្រឆាំង​ការ​អ៊ី​សតា​មីន​,​ និង​ថ្នាំ​បន្ថយ​ទុក្ខ​ព្រួយ​មួយ​ចំនួន​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង