នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្ននៅពេលដែលចេញក្រៅពិសារអាហារម្តងៗ ព្រោះវាមិនល្អដូចជាអាហារដែលអ្នកចម្អិនខ្លួនឯងឡើយ ដោយនៅពេលដែលអ្នកពិសារយូរ វាអាចប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃបាន។
នៅពេលដែលអ្នកកំពុងពរពោះ ហើយអ្នកតែងតែទៅបរិភោគអាហារនៅភោជនីយដ្ឋានច្រើន វានឹងអាចប៉ះពាល់ដល់អ្នកបាន ដោយអ្នកមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ នោះវានឹងអាចធ្វើឲ្យកូនក្នុងផ្ទៃមិនអាចលូតលាស់បានល្អ ហើយអ្នកក៏អាចធាត់បានដែរនៅពេលដែលញ៉ាំក្នុងរយៈពេលយូរ។ ដូចនេះនៅពេលដែលអ្នករវល់ ហើយចេញទៅក្រៅពិសារអាហារឈុត អ្នកគួរតែជ្រើសរើសអាហារដែលមានបន្លែ ត្រី សាច់ និងបាយ ទើបវាមិនសូវប៉ះពាល់ដល់អ្នក និងកូន។ ប៉ុន្តែយកល្អ អ្នកគួរតែចម្អិននៅផ្ទះញ៉ាំដោយខ្លួនឯងវិញ ទើបវាអាចល្អចំពោះសុខភាពអ្នកទាំងពីរ ព្រោះអាហារនៅក្រៅភាគច្រើនគ្មានអនាម័យដូចជាអ្នកចម្អិនខ្លួនឯងទេ៕