Join with Health.com.kh on Telegram

ការ​ងាប់​លិង្គ​ (Erectile​ Dysfunction,​ ED)​ គឺជា​បញ្ហា​មួយ​ដែល​ច្រើន​កើតជា​ញឹកញាប់​ទៅ​លើ​បុរស​វ័យ​ចំនាស់​ ប៉ុន្តែ​វា​មិនមែន​ជា​ផ្នែក​ធម្មតា​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​នោះ​ទេ​ ។​ តើ​អ្នក​អាច​ចៀសវាង​នូវ​ការ​ងាប់​លិង្គ​តាម​របៀប​ណា​?​ នេះ​គឺជា​អ្វី​ដែល​អ្នកឯកទេស​បាន​រក​ឃើញ​ ។​
១.​ មើល​នូវ​របស់​ដែល​អ្នក​បរិភោគ​
របប​អាហារ​ដែល​មិនល្អ​ចំពោះ​បេះដូង​បុរស​ក៏​ទំនងជា​ផ្តល់​ផល​អាក្រក់​ទៅ​លើ​សមត្ថភាព​នៃ​ការ​ឡើង​រឹង​របស់​លិង្គ​ដែរ​ ។​
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​អោយ​ដឹង​ថា​ ការ​បរិភោគ​អាហារ​ដដែលៗ​ អាច​ធ្វើ​អោយ​កើត​ជំងឺ​គាំងបេះដូង​ ដោយសារ​មានការ​ស្ទះ​សរសៃឈាម​ Coronary​ នៅ​ក្នុង​បេះដូង​ ។​ ក្នុង​នោះ​មាន​ផ្លែ​ឈើ​ពីរ​បី​មុខ​ បន្លែ​ អាហារ​សំបូរ​ជាតិ​ខ្លាញ់​ និង​ម្ហូប​ឆារ​ ដែល​សុទ្ធតែ​អាច​ធ្វើ​អោយ​រាំងស្ទះ​ដល់​ចរន្តឈាម​ទៅ​ចិញ្ចឹម​លិង្គ​ ។​ លំហូរ​ឈាម​នេះ​ដែរ​ ជា​អ្នក​ធ្វើ​អោយ​លិង្គ​ឡើង​រឹង​បាន​ ។​
រាល់​អ្វីៗ​ទាំងអស់​ដែល​មាន​ផល​អាក្រក់​ទៅ​ដល់​បេះដូង​របស់​បុរស​ ក៏​ជា​ផ្នែក​មួយ​ផ្តល់​ផល​អាក្រក់​ដល់​លិង្គ​របស់​គាត់​ដែរ​ នេះ​បើ​តាម​ប្រសាសន៍​របស់​ លោក​ Andrew​ McCullough,​ MD,​ អនុ​សាស្ត្រាចារ្យ​ នៃ​ ផ្នែក​រោគ​សញ្ញា​ជំងឺ​តម្រងនោម​ និង​ជានា​យក​នៃ​កម្មវិធី​សុខភាព​ផ្លូវ​ភេទបុរស​ នៅ​ឯ​សាកលវិទ្យាល័យ​ New​ York​ របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Langone​ ។​
តាម​កា​ស្រាវជ្រាវ​ថ្មីៗ​នេះ​បានអោយ​ដឹង​ថា​ បញ្ហា​ងាប់​លិង្គ​ដែល​មិនសូវ​ជួប​ប្រទះ​គឺ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​មនុស្ស​ប្រុស​នៅ​និយម​បរិភោគ​អាហារ​ជា​លក្ខណៈ​ប្រពៃណី​នៅ​ជុំវិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ ផ្លែ​ឈើ​ បន្លែ​ គ្រប់​ធុញ្ញ​ជាតិ​គ្រប់​ប្រភេទ​ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ហើយ​ល្អ​សំរាប់​បេះដូង​ដូច​ជា​ គ្រាប់​ផ្លែ​ឈើ​ ប្រេង​អូ​លីវ​ ត្រី​ និង​ស្រា​ ។​
យោង​តាម​ប្រសាសន៍​របស់​លោក​ Irwin​ Goldstein,​ នាយក​នៃ​ផ្នែក​ថ្នាំ​ជំនួយ​ផ្លូវភេទ​ នៅ​មន្ទីរពេទ្យ​ Alvarado​ ដែល​ស្ថិត​នៅ​រដ្ឋ​ San​ Diego​ បានអោយ​ដឹង​ថា​ ការ​ទាក់ទង​គ្នា​រវាង​របប​អាហារ​របស់​មនុស្ស​នៅ​ជុំវិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ និង​ការ​ជំរុញ​នូវ​មុខងារ​ផ្លូវភេទ​ត្រូវ​បាន​ដាក់​ជា​របកគំហើញ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ ។​
២.​ រក្សា​ទំងន់​នៅ​មាន​សុខភាព​
ការ​ដែល​ធាត់​ពេក​អាច​ធ្វើ​អោយ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ប្រភេទ​ដូច​ជា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ ដែល​អាច​ធ្វើ​អោយ​ខូច​សរសៃប្រសាទ​នៅ​ក្នុង​រាង​កាយ​បាន​ ។​ ប្រសិនបើ​ការ​ខូចខាត​នោះ​ប៉ះពាល់​ទៅ​ដល់​សរសៃប្រសាទ​សំរាប់​បញ្ជា​ទៅ​លើ​លិង្គ​ នោះ​ការ​ងាប់​លិង្គ​អាច​នឹង​កើត​មាន​ ។​
៣.​ ចៀសវាង​ការ​ឡើង​សម្ពាធ​ឈាម​ និង​ជាតិ​ខ្លាញ់​
ការ​ឡើង​ជាតិ​ខ្លាញ់​ ឬ​សម្ពាធ​ឈាម​អាច​បណ្តាល​អោយ​ខូច​សរសៃឈាម​ជា​ច្រើន​ រួម​ទាំង​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​លិង្គ​ទៀត​ផង​ ហើយនឹង​អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន​ ។​
ចូរ​ប្រាកដ​ថា​គ្រូពេទ្យ​របស់​អ្នកធ្វើការ​ពិនិត្យ​នូវ​កំរិត​ជាតិ​ខ្លាញ់​ និង​សម្ពាធ​ឈាម​របស់​អ្នក​រួច​ហើយ​ ។​ អ្នក​ប្រហែលជា​ចង់​ពិនិត្យ​មើល​សម្ពាធ​ឈាម​តទៅ​ទៀត​នៅ​ពេល​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ក្រោយ​ ។​ នៅ​តាម​ស្តង់​លក់ទំនិញ​មួយ​ចំនួន​ និង​ស្ថានីយ៍​ពន្លត់អគ្គីភ័យ​ គឺ​មាន​ផ្តល់​ជូន​នូវ​ការ​ពិនិត្យ​ដោយ​ឥត​គិតថ្លៃ​ ហើយ​ឧបករណ៍​សំរាប់​តាមដាន​សម្ពាធ​ឈាម​ក៏​ត្រូវ​បាន​គេ​លក់​សំរាប់​យក​ទៅ​ប្រើប្រាស់​តាម​ផ្ទះ​ ផង​ដែរ​ ។​
ប្រសិនបើ​ជាតិ​ខ្លាញ់​ ឬ​សម្ពាធ​ឈាម​ឡើង​លើស​ពី​កំរិត​ធម្មតា​ ចូរ​ធ្វើការ​ព្យាបាល​ភ្លាម​ទៅ​ ។​ ថ្នាំ​សំរាប់​បញ្ចុះ​សម្ពាធ​ឈាម​អាច​ធ្វើ​អោយ​មានការ​ពិបាក​ក្នុង​ការ​ឡើង​រឹង​របស់​លិង្គ​ ប៉ុន្តែ​គ្រូពេទ្យ​និយាយ​ថា​ ករណី​ជា​ច្រើន​នៃ​ការ​ងាប់​លិង្គ​ច្រើន​តែ​បណ្តាល​មក​ពី​ថ្នាំ​ទាំងនេះ​ ដោយសារ​វា​ធ្វើ​អោយ​ខូច​សរសៃឈាម​ ដែល​ជា​លទ្ធផល​មក​ពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពេក​ ។​
៤.​ ចូរ​ផឹកស្រា​ក្នុង​កំរិត​មធ្យម​ ឬ​កុំ​ផឹក​តែ​ម្តង​
វា​មិន​មាន​ភស្តុ​តាង​អ្វី​បញ្ជាក់​ថា​ ការ​បរិភោគ​ស្រា​ក្នុង​កំរិត​តិចតួច​ ឬ​មធ្យម​ធ្វើ​អោយ​មាន​ផល​អាក្រក់​ទៅ​លើ​ការ​ឡើង​រឹង​នៃ​លិង្គ​នោះ​ទេ​ នេះ​បើ​តាម​សំដី​របស់​ Sharlip​ ។​ ប៉ុន្តែ​ការ​ផឹកស្រា​ច្រើន​ពេក​ជា​លក្ខណៈ​រ៉ាំរ៉ៃ​រៃ​អាច​ធ្វើ​អោយ​ខូច​ថ្លើម​ ខូច​សរសៃប្រសាទ​ និង​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​រាប់​បញ្ចូល​ទាំង​ការ​ងាប់​លិង្គ​ផង​ដែរ​ ។​
៥.​ ធ្វើ​លំ​ហាត់ប្រាណ​អោយ​ទៀងទាត់​
មាន​អំ​នះ​អំ​នាង​ដ៏​ខ្លាំង​ខ្លា​ពាក់ព័ន្ធ​នឹង​របៀប​រស់នៅ​មួយ​ដែល​នៅ​តែ​មួយ​កន្លែង​ដោយ​មិន​ចេះ​ធ្វើ​សកម្មភាព​រៀង​កាយ​អី​សោះ​ អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន​ ផ្ទុយ​ទៅ​វិញ​ ការ​រត់​កីឡា​ ការ​ហែល​ទឹក​ និង​ការ​ហាត់ប្រាណ​ដទៃៗ​ទៀត​ត្រូវ​បាន​បង្ហាញ​ថា​ជួយ​ការពារ​ការ​ងាប់​លិង្គ​ ។​
ចូរ​សំលឹង​មើល​នូវ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទាំងឡាយ​ដែល​ធ្វើ​អោយ​មាន​សម្ពាធ​ជា​ខ្លាំង​នៅ​តំបន់​ចន្លោះ​ រន្ធ​គូថ​ និង​សាច់ដុំ​ពេ​រី​នេ​(Perineum)​ ។​ លោក​ Goldstein​ និយាយ​ថា​ ការ​ជិះ​កង់​ អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន​ ។​ ការ​ជិះ​កង់​ក្នុង​រយៈពេល​ខ្លី​ម្តងម្កាល​ក៏​មិន​គួរ​ធ្វើ​អោយ​មាន​បញ្ហា​អ្វី​ដែរ​ ប៉ុន្តែ​ចំពោះ​បុរស​ដែល​ចំនាយពេល​ជា​ច្រើន​ម៉ោង​ក្នុង​ការ​ជិះ​កង់​គួរតែ​ប្រាកដ​ថា​កង់​របស់​គាត់​មាន​បំពាក់​ទៅ​ដោយ​អ្វី​ដែល​សម​នឹង​គាត់​ជិះ​ដែរ​ឬទេ​។​
៦.​ មិន​ត្រូវ​ពឹង​ទាំងស្រុង​លើ​ Kegels​ ទេ​
ការ​ហាត់ប្រាណ​មួយ​ប្រភេទ​ដែល​មិន​ហាក់បីដូចជា​មាន​ប្រយោជន៍​គឺ​ ការ​ហាត់ប្រាណ​បែប​ Kegel​ ។​ លំ​ហាត់ប្រាណ​ប្រភេទ​នេះ​គឺជា​ការ​ធ្វើ​ចុះឡើង​នូវ​ការ​កន្ត្រាក់​ ហើយ​បន្ធូរ​សាច់ដុំ​នៅ​ក្នុង​តំបន់​អាង​ត្រគៀក​ ។​ Kegels​ អាច​មាន​ប្រយោជន៍​សំរាប់​បុរស​ និង​ស្ត្រី​ដែល​មាន​បញ្ហា​ខាង​ហូរ​លាមក​ ឬ​ទឹកនោម​ដោយ​ឯងៗ​ទៅ​វិញ​ទេ​ ប៉ុន្តែ​គេ​មិន​មាន​អំ​នះ​អំ​នាង​អ្វីមួយ​ដែល​ថា​វា​ជួយ​ការពារ​កុំអោយ​កើត​បញ្ហា​ងាប់​លិង្គ​នោះ​ទេ​ ។​
៧.​ ចូរ​បន្ត​ប្រើ​ថ្នាំ​អ័រម៉ូន​ Testosterone​ ទៀត​
ទោះបីជា​បុរស​ទាំងឡាយ​ដែល​មាន​សុខភាព​ល្អ​ហើយ​ក៏​ដោយ​ ក៏​កំរិត​អ័រម៉ូន​ Testosterone​ ចាប់ផ្តើម​ធ្លាប់​ចុះ​យ៉ាង​ស្រួច​ស្រាវ​ក្នុងអំឡុងពេល​អាយុ​ជុំវិញ​ ៥០​ឆ្នាំ​ ។​ ជា​រៀង​រាល់​ឆ្នាំ​បន្ទាប​ពី​អាយុ​បាន​ ៤០​ឆ្នាំ​ហើយ​ ជា​ធម្មតា​កំរិត​អ័រម៉ូន​ Testosterone​ របស់​បុរស​មានការ​ធ្លាក់​ចុះ​ប្រមាណ​ ១.៣%​ ។​
ការ​ដែល​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​នៃចំ​នង់​ផ្លូវភេទ​ ចិត្ត​មិន​នឹងនរ​ ខ្វះ​ថាមពល​ ឬ​ពិបាក​ក្នុង​ការ​សំរេចចិត្ត​ អាច​គិត​ថា​ជា​ការ​ខ្វះ​អ័រម៉ូន​ Testosterone​ ហើយ​ ហើយនឹង​ធ្វើ​អោយ​លិង្គ​មិន​អាច​រឹង​បាន​ ។​
៨.​ ចៀសវាង​ការ​ប្រើ​ថ្នាំ​ដែល​មាន​ជាតិ​ Steroids
ថ្នាំ​ទាំងនេះ​ គឹ​ច្រើន​តែ​ត្រូវ​បាន​ប្រើ​ខុសច្បាប់​ពី​សំនាក់​កីឡាករ​អត្តពលកម្ម​ និង​អ្នក​ហាត់​បង្កើន​កាយសម្បទា​ ដែល​អាច​ធ្វើ​អោយ​ពងស្វាស​ទ្រោម​ស្វឹ​ត​ និង​ថយ​ចុះ​សមត្ថភាព​នៃ​ការ​ផលិត​អ័រម៉ូន​ Testosterone​ ។​
៩.​ ប្រសិនបើ​អ្នក​ជក់បារី​ ចូរ​បញ្ឈប់​វា​ទៅ​
ការ​ជក់បារី​អាច​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​សរសៃឈាម​ និង​ធ្វើ​អោយ​រាំងស្ទះ​ដល់​លំហូរ​ឈាម​ទៅ​ក្នុង​លិង្គ​ ។​ ចំនែក​ជាតិ​ នីកូទីន​ធ្វើ​អោយ​សរសៃឈាម​ក​ន្ទ្រា​ក់​ ដែល​វា​ជា​ហេតុ​ធ្វើ​អោយ​ឈាម​មិន​អាច​ហូរ​ ស្រួល​ទៅ​ក្នុង​លិង្គ​ ។​
១០.​ សំរួល​អោយ​បាន​ស្រួលបួល​នូវ​ការ​រួម​ភេទ​ដែល​បណ្តាល​អោយ​គ្រោះថ្នាក់​បាន​
ករណី​មួយ​ចំនួន​នៃ​ការ​ងាប់​លិង្គ​ ច្រើន​បណ្តាល​មក​ពី​ការ​មាន​របួស​ទៅ​លើ​លិង្គ​ក្នុង​ពេល​រួម​ភេទ​ ។​ ដើម្បី​ការពារ​លិង្គ​របស់​អ្នក​ពី​ការ​ឈឺចាប់​ខ្លាំង​ ចូរ​ចាប់ផ្តើម​បញ្ចូល​លិង្គ​របស់​អ្នក​ក្រោយ​ពេល​ដែល​ ទ្វារមាស​ខាង​ស្រី​មាន​រំអិល​គ្រប់គ្រាន់​ ហើយ​ត្រូវ​ប្រាកដ​ថា​លិង្គ​របស់​អ្នក​មិន​បាន​រអិល​ចេញពី​ទ្វា​មាស​ ក្នុងអំឡុងពេល​ដែល​កំពុង​បញ្ចូល​នោះ​ទេ​ (​ដូច្នេះ​អ្នក​មិន​ត្រូវ​យក​លិង្គ​របស់​អ្នក​ទៅ​ជំនះ​នឹង​កន្លែង​ដែល​រឹង​នៃ​រាង​កាយ​របស់​ខាង​ស្រី​ដោយ​ចែ​ដ​ន្យ​នោះ​ទេ​)​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ប្រសិនបើ​ខាង​ស្រី​រើ​ដែល​ជា​ហេតុ​ធ្វើ​អោយ​ឈឺ​លិង្គ​របស់​អ្នក​ដូច​ជា​ធ្វើ​អោយ​លិង្គ​បត់​ខុស​ទំនង​ ចូរ​អោយ​នាង​ឈប់​សិន​ទៅ​ ។​
“​ប្រសិនបើ​ការ​រួម​ភេទ​ មនុស្ស​ស្រី​នៅ​ពី​ ហើយ​មានការ​ពិបាក​នៅ​ពេល​អុក​ចុះ​ក្រោម​ រួម​ទាំង​លិង្គ​មិន​ចូល​ក្នុង​ទ្វា​មាស​ទៀត​នោះ​ គឺ​វា​ប្រៀប​បាន​ទៅ​នឹង​របស់​ដែល​ធ្ងន់​មួ​យស​ង្គ​ត់​ពីលើ​លិង្គ​អ​ញ្ចឹ​ង​ ហើយ​ គ្មាន​លិង្គ​របស់​នរណា​មួយ​លើ​លោក​នេះ​អាច​ទ្រាំ​បាន​នឹង​ព្រឹត្តិការណ៍​ដូច្នេះ​ដែរ​”​ នេះ​បើ​តាម​សំដី​របស់​ Goldstein​ ។​
១១.​ គ្រប់​គ្រង់​ភាព​តានតឹង​អារម្មណ៍​ឬ​Stress
បញ្ហា​ចិត្តសាស្ត្រ​នៃ​ការ​ Stress​ ធ្វើ​អោយ​ដាស់តឿន​ទៅ​ដល់​អ័រម៉ូន​ Adrenaline​ ដែល​ជា​អ្នក​ធ្វើ​អោយ​សរសៃឈាម​កន្ត្រាក់​ ហើយ​វា​ក៏​ជា​ដំនឹង​អាក្រក់​មួយ​ដែល​ធ្វើ​អោយ​មាន​ផល​អាក្រក់​ទៅ​លើ​ការ​ឡើង​រឹង​របស់​លិង្គ​ ។​ អ្វីៗ​ដែល​បុរស​ត្រូវធ្វើ​ គឺ​លុប​បំបាត់​ចោល​នូវ​សម្ពាធ​ និង​ធ្វើ​អោយ​អារម្មណ៍ល្អ​ឡើង​វិញ​ ដើម្បី​ធ្វើ​អោយ​ជីវិត​ផ្លូវភេទ​របស់​អ្នក​វិល​មក​រក​ភាពល្អ​ប្រសើ​វិញ​ ។