ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែចៀសកុំធ្វើពេលណាត់ជួបជាមួយបុរស។ តើមានអ្វីខ្លះទៅ?
- តំណមទី១ អ្នកមិនគួរទៅយឺតទេ ព្រោះភាពយឺតយ៉ាវនេះ ជាការមិនគោរពមួយដែលធ្វើឲ្យបុរសមិនពេញចិត្តជាខ្លាំង។ ដូចនេះ អ្នកគួរតែទៅឲ្យបានទាន់ពេល ឬទៅឲ្យបានមុន ដើម្បីឲ្យគេដឹងថាអ្នកជានារីដែលគោរពពេលវេលា។
- តំណមទី២ អ្នកមិនគួរផាត់មុខខ្លាំងដូចជាពេលដែលទៅញ៉ាំការឡើយ ព្រោះវាអាក្រក់មើលខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យគេភ័យមិនចង់ណាត់ជួបជាមួយអ្នកនៅពេលក្រោយទៀតផង។
- តំណមទី៣ អ្នកមិនគួររើសច្រើននោះទេ ដោយមិនញ៉ាំនេះ មិនញ៉ាំនោះ ពិបាកផ្គាប់ចិត្តខ្លាំង។ អ្នកគួរតែធ្វើជាមនុស្សស្រីដែលទន់ភ្លន់ ហើយមិនរើសច្រើន ទើបគួរឲ្យស្រឡាញ់។
- តំណមទី៤ អ្នកមិនគួរទៅសើបសួរពីស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសារគេឡើយ ព្រោះការធ្វើបែបនេះ អាក្រក់មើលណាស់ ហើយក៏ជាការមិនគោរពមួយដែរ។ ជាពិសេស វាអាចធ្វើឲ្យបុរសគិតថាអ្នកជានារីមុខលុយ៕