កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីចំនុចដែលអ្នកគួរតែប្រយ័ត្ននៅពេលដែលអ្នកញ៉ាំផ្លែឈើនៅរដូវក្តៅរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើមួយចំនួនដែលអ្នកគួរតែពិសារនៅរដូវក្តៅវិញម្តង។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែញ៉ាំប៉េងប៉ោះ ព្រោះវាអាចជួយការពារមិនឲ្យកោសិការស្បែកខ្មៅដុះលើស្បែកអ្នកឡើយ។ ប៉ុន្តែអ្នកមិនអាចបរិភោគប៉េងប៉ោះដែលមិនទាន់ទុំនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកពុល ឬមានអាការៈមិនស្រួលខ្លួន វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនដែរ។
- អ្នកអាចញ៉ាំឳឡឹកបាន ព្រោះវាមានសារធាតុជាច្រើនដែលជំនួយដល់សុខភាពអ្នក ដែលអាចជួយអ្នករំលាយអាហារបានល្អ ងាយស្រួលបត់ជើង។ ប៉ុន្តែអ្នកមិនត្រូវពិសារឳឡឹកដែលក្លាសេឡើយ ព្រោះវាមិនល្អដូចជាឳឡឹកដែលទិញមកស្រស់ៗនោះទេ។
- អ្នកអាចញ៉ាំក្រូចឃ្វិចក្រោយពេលសម្រាលកូនហើយបាន ព្រោះវាអាចជួយធ្វើឲ្យកូនមានឆ្អឹង និងធ្មេញរឹងមាំ ដោយសារតែគេបានបៅទឹកដោះអ្នក ហើយកាលស្យូមទាំងនោះនឹងបញ្ជូនតាមទឹកដោះមកក្នុងរាងកាយកូន។ វាក៏អាចជួយអ្នក និងកូនមានសុខភាពល្អដូចគ្នាដែរ៕