ការហាត់ប្រាណពិតជាសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យអ្នកមានសុខភាពល្អ នោះនៅពេលដែលអ្នកមានសុខភាពដែលរឹងមាំមួយ អ្នកនឹងងាយមានផ្ទៃពោះបានជាមិនខាន។ ដូចនេះគួរតែហាត់ប្រាណបែបណាទើបអាចមានផ្ទៃពោះបានទៅ?
អ្នកគួរតែទុកពេល៣០នាទីសម្រាប់ហាត់ប្រាណរាល់ថ្ងៃ ឬរៀងរាល់៤០នាទីក្នុងម៉ោងការងាររបស់អ្នក អាចងើបឈរឡើងមកពត់ដៃ ពត់ជើង ដោយមិនត្រូវអង្គុយយូរធ្វើការឡើយ។ ម្យ៉ាងទៀតក្រោយពេលដែលអ្នកចេញពីធ្វើការ អ្នកអាចដើរហាត់ប្រាណ ហែរទឹក ហាត់យូហ្គា ព្រោះសកម្មភាពទាំងនេះអាចជួយកាត់បន្ថយស្ថានភាពនៃការអង្គុយយូររបស់អ្នកនៅពេលធ្វើការ ដោយមិនប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នកឡើយ វាក៏អាចជួយឲ្យអ្នកឆាប់មានផ្ទៃពោះដែរ៕