ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកឆាប់រឹងមាំក្រោយពេលដែលអ្នកសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកគួរតែសម្រាកឲ្យបានច្រើន។ ម្យ៉ាងទៀត អ្នកគួរតែពិសារអាហារដែលងាយស្រួលរំលាយអាហារ និងសម្បូរទៅដោយសារធាតុចិញ្ចឹម ទើបអាចធ្វើឲ្យអ្នកឆាប់រឹងមាំ។ ផ្ទុយទៅវិញ អ្នកមិនគួរបរិភោគអាហារដែលហិរ បំពងខ្លាញ់ និងអាហារឆៅនោះទេ។ ជាពិសេស អ្នកគួរតែកាត់បន្ថយរយៈពេលនៃការប្រើភ្នែក ដោយមិនគួរលេងទូរស័ព្ទច្រើន មើលទូរទស្សន៍ច្រើន និងមើលកុំព្យូទ័រច្រើននោះទេ។ អ្នកគួរតែរក្សារាងកាយអ្នកឲ្យកក់ក្តៅ និងគួរតែរក្សាចិត្តឲ្យស្ងប់ មិនគួរខឹងច្រើននោះទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ហើយឆាប់រឹងមាំ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855