Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំថោះ

បុគ្គលដែលកើតចំឆ្នាំថោះ ហើយកើតក្នុងឆ្នាំ១៩៧៥ និងឆ្នាំ១៩៨៧ មានខួរក្បាលដែលរសរវើកខ្លាំង ដោយធ្វើបានល្អទាំងផ្នែកការងារ មុខរបរ និងជីវភាពរស់នៅ។ ជាហេតុដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់គេតែងតែកើនឡើងជានិច្ច ដោយអាចទុកឲ្យកូនចៅជំនាន់ក្រោយចាយបាន។

ឆ្នាំកុរ

អ្នកដែលកើតក្នុងឆ្នាំកុរ ហើយកើតចំឆ្នាំ១៩៨៣ និងឆ្នាំ១៩៩៥ មានចរិតល្អ ថែមទាំងម៉ត់ចត់គ្រប់ការងារ។ ជាពិសេស មិនថាការងារអ្វីទេ គេសុទ្ធតែប្រឹងអស់ពីសមត្ថភាពជានិច្ច។ ជាហេតុដែលធ្វើឲ្យទ្រព្យរបស់គេគឺច្រើនណាស់។

ឆ្នាំម្សាញ់

មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ បើកើតក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៨៩ មានសមត្ថភាពខ្ពស់ណាស់ ដោយធ្វើអ្វីក៏មិនចូលចិត្តអូសបន្លាយដែរ។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាមហាសេដ្ឋីបាន ថែមទាំងកូនចៅជំនាន់ក្រោយរបស់គេក៏អាចរស់បានសោយសុខតាមនោះដែរ៕